សម្រុកចេញ​​ទៅឆេងម៉េង​ ​ស្ទះផ្លូវជាច្រើនព្រឹកនេះ

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា គិត​ត្រឹម​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៣ មេ​សា​នេះ កំណាត់​ផ្លូវ​និង​ចំណុច​រង្វង់​មូល​មួយ​ចំនួន​បាន​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង ដោយសារ​ប្រជាពលរដ្ឋ​សែស្រឡាយ​ចិន​ចេញ​ទៅ​ឆេ​ង​ម៉េ​ង និង​ចេញ​ទៅ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​។

សេចក្តីរាយការណ៍​បាន​បញ្ជាក់​ថា កំណាត់​ផ្លូវ​ដែល​ស្ទះ​រួ​ម​មាន​ផ្លូវ​សហ​ព័​ន្ឋ​រុ​ស្ស៊ី​ចាប់ពី​ចំណុច​ភ្លើងស្តុប​ទឹកថ្លា​រហូត​ដល់​រង្វង់​មូល​ចោម​ចៅ (​ទិស​ដី​ពី​ភ្នំពេញ​ទៅ​ផ្លូវជាតិ​លេខ​៣​និង​លេខ​៤) ផ្លូវជាតិ​លេខ​១ ពី​ច្បារ​អំពៅ​ទៅ​ក្តី​តា​កុយ​ក្នុង​សង្កាត់​ព្រែក​ឯង ផ្លូវជាតិ​លេខ​៥​ពី​គល់​ស្ពាន​ជ្រោយចង្វារ​រហូត​ដល់​គីឡូម៉ែត្រ​លេខ​៦ រង្វង់​មូល​វត្ត​ភ្នំ ដល់​រង្វង់​មូល​ជ្រោយចង្វារ​និង​រង្វង់​មូល​ចោម​ចៅ​ជាដើម ៕