នាយករដ្ឋមន្រ្តីអំពាវនាវ​ឲ្យគោរពច្បាប់ចរាចរណ៍

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត​ហើយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បើកបរ​គោរព​ច្បាប់​ចរាចរណ៍ និង​បើកបរ​យោគយល់​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក កុំ​បើកបរ​ប្រជែង​គ្នា ឬ​បើក​វ៉ា​លឿន​លើ​ផ្លូវ​កោង និង​ទីប្រជុំជន​តូច​ចង្អៀត ។

ការ​អំពាវនាវ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) ពី​សំណាក់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​ទី​០៣ មេ​សា ២០១៦​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ក៏​ជិត​មក​ដល់ និង​ទន្ទឹម​នឹង​ប្រជាពលរដ្ឋ​ខ្មែរ​ជាប់សែស្រឡាយ​ចិន ចេញ​ទៅ​សែន​ឆេ​ង​ម៉េ​ង​ជា​ច្រើន​។ ជាមួយ​គ្នា​នេះ​ដែរ​សម្តេច​តេ​ជោ​សែន​ក៍បាន​ជូនពរ​ដល់​ប្រជាពលរដ្ឋ​សូម​មាន​សុវត្ថិភាព​គ្រប់​ទីកន្លែង និង​សប្បាយ​រីករាយ​នៅ​ក្នុង​ថ្ងៃ​ចុង​ស​ប្តា​ហ៌ ៕