ពេល​ណា​ទើប​ក្មេង​ទំនើង​អស់ពី​សង្គម?

រាជធានី​ភ្នំពេញ ៖ ចាក់​ធុងបាស់​រាំ​លេង​បែរជា​មាន​ទំនាស់​វាយតប់​គ្នា​ម្នាក់​រង​របួស​ចូល​ពេទ្យ ចំណែក​០៥​នាក់​ទៀត​សមត្ថកិច្ច​ឃាត់​យក​មក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​។ ករណី​នេះ បង្ក​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០២ មេ​សា ២០១៦ នៅ​ចំណុច​ដី​ឡូ​តិ៍​ទំនេរ​មួយ​កន្លែង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ភាគី​ទី​១ ឃាត់​បាន​៣​នាក់ ១-​ឈ្មោះ សុខ គឿ​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ២-​ឈ្មោះ ទូច សូ​យ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​សន្តិសុខ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​៣-​ឈ្មោះ ឆេ​ង សឹ​ង្ហ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​លក់​បាយ ស្នាក់​នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ភាគី​ទី​២ ឃាត់​២​នាក់ និង​ចូល​ពេទ្យ​ម្នាក់ ១-​ឈ្មោះ សា​រ៉​ន សា​រ៉ា​ញ់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រង​របួស​ទៅ​ពេទ្យ​ព្យាបាល ២-​ឈ្មោះ ផៃ ពិសិដ្ឋ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​ផ្ទះ​ជួល ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​៣-​ឈ្មោះ​សា​រ៉​ន កា​រ៉ា​ន់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ប្រភព​បានឱ្យ​ដឹង​ថា នៅ​មុន​កើត​ត​ហេតុ​ប្រជាពលរដ្ឋ​បាន​ចាក់​ធុងបាស់​ដើម្បី​រាំ​លេង​កម្សាន្ត​មុន​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ ដោយ​មាន​អ្នក​មក​រាំ​លេង​ជា​ច្រើន មួយសន្ទុះ​ក្រោយ​មក​ស្រាប់តែ​មាន​ក្រុម​ក្មេង​ទំនើង​២​ក្រុម​ខាងលើ ដេញ​វាយ​គ្នា​ពេញ​កន្លែង​រាំ ហើយ​ត្រូវ​បាន​សន​ត្ថ​កិច្ច​មូល​ដា្ឋ​ន​ចុះ​អន្តរាគមន៍ និង​ឃាត់​បាន​ភាគី​សងខាង​៥​នាក់ យក​មក​ប៉ុស្តិ៍​​នគរបាល​រដ្ឋបាល​ចោម​ចៅ​ដើម្បី​ធ្វើការ​សាកសួរ​។ បច្ចុប្បន្ន​ក្មេង​ទំនើង​ខាងលើ​កំពុងធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​នៅឡើយ​។