ក្រុម បាយ៉ឺន ត្រូវ​​អរគុណ​​ក្បាច់​​ទាត់​​បាល់​​បង្វិល​​ខ្លួន​​របស់ រីប៊េរី

កីឡាករអន្តរជាតិបារាំង ហ្វ្រង់ រីប៊េរី (Franck Ribéry) បានបញ្ចេញក្បាច់ ទាត់បាល់បង្វិល​ខ្លួន​ដ៏​ពិសេស ដើម្បី​រក​គ្រាប់​បាល់​ឲ្យ​ក្រុម បាយ៉ឺន ម៉ូនិច (Bayern Munich) របស់ខ្លួន នៅពេលទៅ​ជួប​ប្រកួត​ជាមួយ នឹងក្រុម ហ្វ្រង់ហ្វ័រ (Francfort) កាលពីរសៀលថ្ងៃសៅរ៍។
ក្រុម បាយ៉ឺន ត្រូវ​​អរគុណ​​ក្បាច់​​ទាត់​​បាល់​​បង្វិល​​ខ្លួន​​របស់ រីប៊េរី

កីឡាករ រីប៊េរី ទម្លាក់ខ្លួនចុះ លើកជើងឡើង ទាត់បាល់បញ្ជូនត្រឡប់ទៅវិញ។ ទៅណា? ទាត់បញ្ចូលទី! (រូបថតផ្តិតពីវីដេអូ)

កីឡាករជាតិបារាំង ហ្វ្រង់ រីប៊េរី (Franck Ribéry) នៅមិនទាន់រកគ្រាប់បាល់ បានសូម្បីតែមួួយគ្រាប់ ឲ្យក្រុម បាយឺន ម៉ូនិច (Bayern Munich) នៅឡើយ រាប់ចាប់តាំងពីកីឡាកររូបនេះ វិលត្រឡប់ពីការជាសះរបួស កាល​ពីខែកុម្ភៈកន្លងទៅ។ ប៉ុន្តែនៅរសៀលថ្ងៃសៅរ៍ ទី២ ខែមេសានេះ កីឡាករអន្តរជាតិរូបនេះ មិនត្រឹមតែ​ជួយ​រក​ពិន្ទុ ឲ្យក្រុមបាយឺន របស់ខ្លួនប៉ុណ្ណោះទេ តែគ្រាប់បាល់ ដែលកីឡាករបានទាត់បញ្ចូលទី នៅក្នុងការ​ប្រកួត​នេះ ថែមទាំងបានធ្វើឲ្យទស្សនិកជន អ្នកតាមដានបាល់ទាត់ទាំងឡាយ ទ្រាំមិនហើបគូថ​ពីកៅអី​មិនបាន។

តាមពិតគ្រាប់បាល់ របស់កីឡាករ រីប៊េរី មួយនេះ អាចជាកំហុសរបស់អ្នកចាំទី របស់ក្រុម ហ្វ្រង់ហ្វ័រ ដែល​បាន​ទះបាល់យ៉ាងប្រញាប់ប្រញាល ចេញទៅកាន់អ័ក្សកណ្ដាល ជាពិសេសទៅចំកន្លែង ដែលកីឡាកររូបនេះ កំពុង​រង់ចាំរួចជាស្រេច មុននឹងបង្វិលខ្លួនលើកជើងឡើងលើ ទាត់បាល់ត្រឡប់ទៅវិញ ប្រកបដោយ​ទេពកោសល្យ​ខ្ពស់។

» សូមទស្សនា ពីការប្រកួតដោយសង្ខេប រវាងក្រុមបាយឺន និងក្រុម ហ្វ្រង់ហ្វ័រ ក្នុងប្រទេសអាល្លឺម៉ង់ កាល​ពី​រសៀល​ថ្ងៃសៅរ៍ឡើងវិញ ជាពិសេស នៅត្រង់ការបញ្ចេញក្បាច់ របស់កីឡាករ រីប៊េរី ដូចខាងក្រោម៖