អ្នក​សុំ​ទាន​២​នាក់ ​សុំ​រ៉ឺម៉ក​ម៉ូតូ​គេ​ជិះ ​ឆ្កែ​រត់​បុក ​ហក់​ពី​លើ​រើ​ម៉ក​​​​ ​បាក់.ក​ស្លាប់​ម្នាក់ ​របួស​ធ្ងន់​ម្នាក់

អ្នក​សុំ​ទាន​២​នាក់ ​សុំ​រ៉ឺម៉ក​ម៉ូតូ​គេ​ជិះ ​ឆ្កែ​រត់​បុក ​ហក់​ពី​លើ​រើ​ម៉ក​​​​ ​បាក់.ក​ស្លាប់​ម្នាក់ ​របួស​ធ្ងន់​ម្នាក់



បន្ទាយមានជ័យ ​៖ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​ហួស​ចិត្ត​មួយ​បាន​កើតឡើង​ ដោយ​អ្នក​សុំទាន​២​នាក់​ បាន​សុំ​រ៉ឺម៉ក​ម៉ូតូ​គេ​ជិះ​ ស្រាប់តែ​ចៃដន់​អាក្រក់​ឆ្កែ​រត់​បុក​បណ្ដាល​ឲ្យ​អ្នក​សុំទាន​ទាំង​២​នាក់​ភ័យ​ពេក​ ក៏​ហក់​ពី​លើ​រ៉ឺម៉ក​ធ្លាក់​ដល់​ដី​បាក់.ក​ ស្លាប់​ម្នាក់​ និង​ម្នាក់​ទៀត​របួសធ្ងន់​នៅ​វេលា​ម៉ោង​៨​​​ព្រឹក​ ថ្ងៃ​ទី​៣​ ខែ​មេសា ​ឆ្នាំ​២០១៦​ នៅ​ចំណុច​ភូមិ​ដូន​ឡឹ​ក ឃុំ​សំបួរ ​ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ។

លោក​វរសេនីយ៍ត្រី​រស់​ សំបូរ ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​មង្គលបូរី​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​​ ​មាន​រ៉ឺម៉ក​ម៉ូតូ​១​គ្រឿង​បើក​ ដោយ​ឈ្មោះ​ផន សារ៉េត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​តូច​ត្បូង ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ ​ដឹក​អ្នកសុំទាន​សុំ​ជិះ​២​នាក់ ​បើក​ពី​កើត​ទៅ​លិច។ លុះ​បើក​មកដល់​ចំណុច​កើតហេតុ​ ក៏​មាន​​សត្វ​ឆ្កែ​មួយ​ក្បាល​​​រត់​បុក​​រ៉ឺម៉ក​បណ្ដាល​ឲ្យ​រ៉ឺម៉ក​ម៉ូតូ​ដួល។ ពេលនោះ​អ្នកសុំទាន​ទាំង​២​នាក់​នោះ​ភ័យ​ពេក​ ក៏​លោត​ចេញពី​លើ​រ៉ឺម៉ក​បណ្ដាល​ឲ្យ​​​បាក់.ក​ ស្លាប់​ម្នាក់​ និង​របួសធ្ងន់​ម្នាក់។

លោក​រស់​ សំបូរ​ បាន​បញ្ជាក់​ទៀត​ថា ​ជនរងគ្រោះ​ ១​.ឈ្មោះ ញ៉​ក់ ឆែម ​ភេទ​ប្រុស ​អាយុ​៧៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ដំរី ឃុំ​ព្រៃតូច ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង របួសធ្ងន់។ ២.​​​មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ស្រី ​អាយុ​ប្រហែល​ជាង​៧០​ឆ្នាំ បាក់.ក​ស្លាប់។ ក្រោយ​ពី​កើតហេតុ​​ ​​សមត្ថកិច្ច​​មក​ដល់​កន្លែង​កើតហេតុ​ធ្វើ​ការ​ត្រួតពិនិត្យ។ ចំណែក​សព​​ សមត្ថកិច្ច​ដឹក​យក​ទៅ​តម្កល់ទុក​នៅ​វត្ត​សំបួរ​ កំពុង​ស្រាវជ្រាវ​រក​សាច់ញាតិ​ រីឯ​អ្នក​របួស​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ដឹក​យក​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ។ ចំពោះ​ម្ចាស់​រ៉ឺម៉ក​ ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​សំបួរ​ហៅ​ទៅ​សួរនាំ​ដើម្បី​ធ្វើ​កំណត់ហេតុ៕
អ្នក​សុំ​ទាន​២​នាក់ ​សុំ​រ៉ឺម៉ក​ម៉ូតូ​គេ​ជិះ ​ឆ្កែ​រត់​បុក ​ហក់​ពី​លើ​រើ​ម៉ក​​​​ ​បាក់.ក​ស្លាប់​ម្នាក់ ​របួស​ធ្ងន់​ម្នាក់