គ្រួសារ ខាត់ សុ​ឃីម បង្ហាញ​ជំហរ​គាំទ្រ​…

6 Videos

​កាលពីពេល​ថ្មីៗ​នេះ អ្នកនាង ខាត់ សុ​ឃីម បាន​បង្ហោះ​នូវ​សារ​មួយ ដែល​បង្ហាញ​ពី​គោលជំហរ របស់​អ្នកនាង និង​គ្រួសារ​របស់​អ្នកនាង ចំពោះ​ការគាំទ្រ និង​លើកតម្កើង​ចំពោះ​ប្រាក់រៀល​ខ្មែរ ដែល នេះ ជា​ទង្វើ​មួយ​ដែល​គួរ​ឲ្យ​កោតសរសើរ និង​ ចូលរួម​ជាមួយគ្នា ដើម្បី​លើក​តម្លៃ​ប្រាក់រៀល​របស់ ខ្មែរ​ឡើងវិញ ។​

គ្រួសារ ខាត់ សុ​ឃីម បង្ហាញ​ជំហរ​គាំទ្រ​…

គ្រួសារ ខាត់ សុ​ឃីម បង្ហាញ​ជំហរ​គាំទ្រ​…

​បើតាម​បណ្ដា​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​អ្នកនាង ខាត់ សុ​ឃីម អ្នកនាង​បាន​សរសេរ​ពាក្យពេចន៍ ភ្ជាប់​មក​ជាមួយនឹង​រូបថត ២ សន្លឹក​ថា «​គ្រួសារ​នាង​ខ្ញុំ សូម​ចូលរួម​គាំទ្រ​ប្រាក់រៀល​» ។ ជាមួយនឹង ពាក្យពេចន៍ ក្នុងន័យ​លើកតម្កើង​រូបិយវត្ថុ​របស់​ជាតិ​ហើយ​នោះ អ្នកនាង ខាត់ សុ​ឃីម ក៏បាន​បង្ហាញ រូបថត​ពីរ​សន្លឹក ដែល​អ្នកនាង និង​គ្រួសារ​របស់​អ្នកនាង បាន​ពាក់​នូវ​អាវយឺត​ដៃខ្លី មាន​ពណ៌​ស និង​ខ្មៅ ដោយ​បោះពុម្ព​ជា​និមិត្តរូប​នៃ​រូបិយវត្ថុ​ប្រាក់រៀល​របស់​ខ្មែរ ជាមួយនឹង​អក្សរ​ខ្មែរ​ធំៗ បត់​កោង មួយ​បន្ទាត់​ខាងលើ​ថា រូបិយវត្ថុ​ខ្មែរ «៛» និង​ជា​ភាសា​អង់គ្លេស​ថា «Khmer Currency “Riel”» ផងដែរ ។​

គ្រួសារ ខាត់ សុ​ឃីម បង្ហាញ​ជំហរ​គាំទ្រ​…

​សម្រាប់​ចលនា​នៃ​ការគាំទ្រ និង​ការលើកតម្កើង​ប្រាក់រៀល​ខ្មែរ​នេះ គឺ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី ២០ ខែមីនា ដែល​ត្រូវជា​ខួប​លើក​ទី ៣៦ (២០ មីនា ១៩៨០ ២០ មីនា ២០១៦) ហើយ​គោលបំណង នៃ​ចលនា​នេះ គឺ​ដើម្បី​បង្ហាញថា ប្រាក់រៀល​ជា​រូបិយវត្ថុ​ជាតិ ដែល​តំណាង​អត្តសញ្ញាណ​ជាតិ និង មាន​តួនាទី​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​សង្គម វិស័យ​ពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​ទាំង មូល ។​

គ្រួសារ ខាត់ សុ​ឃីម បង្ហាញ​ជំហរ​គាំទ្រ​…

​សូមបញ្ជាក់ថា ចលនា​នៃ​ការគាំទ្រ និង​លើកតម្កើង​ការចាយ​ប្រាក់រៀល​នេះ ត្រូវបាន​អ្នកសិល្បៈ ជាច្រើន​ចូលរួម​បង្ហាញ​ពី​ការគាំទ្រ ដោយ​ក្នុងនោះ​មាន​ទាំង​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា​, សួស វី​ហ្សា​, វ៉ាន់ នី​ឡា​, អ្នកនិពន្ធ​ទំនុកច្រៀង យឹម តា​ស្រង់​, ឈិ​ត សុវណ្ណ​បញ្ញា ក៏ដូចជា​អ្នកសិល្បៈ​ជាច្រើន រូប​ផ្សេងទៀត ពិសេស​យុវវ័យ ដែលមាន​ឈាមជ័រ​ជា​ខ្មែរ​តែម្ដង ៕ ខេមរា​