​បបរ​សម្រាប់​ការលូតលាស់​ឆ្អឹង​របស់​កូន​

​បបរ​សម្រាប់​ការលូតលាស់​ឆ្អឹង​របស់​កូន​

​នៅពេល​ដែល​អ្នក​ដាំបប​រ​ឲ្យ​កូន​ពិសារ អ្នក​ត្រូវ​តែ​ចេះ​ជ្រើសរើស​បបរ​សុខភាព ទើប​វា​ល្អ​ចំពោះ​កូន​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​រូបមន្ត​ក្នុងការ​ដាំបបរ​ម្យ៉ាង​ដែល​អាច​ធ្វើឲ្យ​ឆ្អឹង​កូនលូតលាស់​បានល្អ​។ តើ​មាន​របៀប​ចម្អិន​ដូចម្តេច​ខ្លះ​ទៅ​?

​គ្រឿងផ្សំ ៖ អង្ករ​ចំនួន​៨០​ក្រាម ស្ពៃក្តោប​ចំនួន​៤០​ក្រាម ផ្លែ​ប៉ោម​ចំនួន​៤០​ក្រាម ទឹក​ចំនួន​៨០០​មី​លី​លីត្រ នេះ​ជា​គ្រឿងផ្សំ​សម្រាប់​មនុស្ស​៤​នាក់​។​

របៀប​ចម្អិន ៖

  • ​ដំបូង​អ្នក​ត្រូវតែ​លាង​អង្ករ​ឲ្យ​ស្អាត បន្ទាប់មក​យក​វា​ទៅ​ត្រាំ​ក្នុង​ទឹក​ចំនួន​ពី​៣០​នាទី​ឡើង​លើ​។​
  • ​បន្ទាប់​មក​អ្នក​ត្រូវតែ​យក​អង្ករ​រួមជាមួយ​ទឹក​ដែល​ត្រាំ​វា ទៅ​ដាំ​ជាមួយ​ទឹក​ចំនួន​៨០០​មី​លី​លីត្រ​ឲ្យ​ឆ្អិន​។​
  • ​បន្ទាប់មក​ទៀត​អ្នក​អាច​យក​ស្ពៃក្តោប​នោះ​ទៅ​លាង​ឲ្យ​ស្អាត រួច​យក​វា​ទៅ​ស្ងោរ​ឲ្យ​រលួយ​។​
  • ​ចំណែកឯ​ផ្លែ​ប៉ោម​វិញ អ្នក​អាច​លាង​ឲ្យ​ស្អាត រួច​ចិត​ជា​ដុំ​តូចៗ ហើយ​យក​វា​ទៅ​ត្រាំ​ក្នុង​ទឹកអំបិល​ដើម្បី​កុំឲ្យ​វា​ខ្មៅ​។​
  • ​ចុងក្រោយ​អ្នក​អាច​យក​បបរ ស្ពៃ​ក្តោប និង​ផ្លែ​ប៉ោម​ទៅ​កិន​ជាមួយគ្នា បន្ទាប់មក​យក​ក្រណាត់​ស្បៃ​ដើម្បី​ត្រង​កាក​វា​ចេញ​ជា​ការ​ស្រេច​។ ក្រោយពេល​ដែល​ធ្វើ​ហើយ អ្នក​ត្រូវ​តែ​ឲ្យ​កូន​ញ៉ាំ​ភ្លាម បើ​ពុំ​ដូច្នោះ​ទេ​វា​អាច​ប្រែ​ពណ៌​បាន​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី03 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​បបរ​សម្រាប់​ការលូតលាស់​ឆ្អឹង​របស់​កូន​已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2016/04/03  Category:ជំងឺទូទៅ
Tags: