៦ ម៉ាត់ ដើម្បីបង្រៀនកូន ឲ្យសារភាព “កំហុស”

ការអប់រំកូន ឲ្យក្លាយជាមនុស្ស ពិតជាលំបាក និងទាមទារការអត់ធ្មត់ ច្រើនជាទីបំផុត។ ទោះបីជារឿងតិចតួច ឬធំក្តី បើកូនធ្វើខុស អ្នកត្រូវចាប់ផ្តើមអប់រំ និងណែនាំឲ្យគេ សារភាពកំហុស ដើម្បីកុំឲ្យគេ មានទម្លាប់បែបនេះ ទៅថ្ងៃក្រោយទៀត។

ថ្ងៃនេះ យើងខ្ញុំនឹងបង្ហាញអ្នក នូវសំដីប៉ុន្មានឃ្លា ដើម្បីបង្រៀនកូនរបស់អ្នក ឲ្យមានទំនួលខុសត្រូវ និយាយពាក្យពិត និងទទួលស្គាល់កំហុស។

១. ពាក្យពិត ជាសំដីរបស់ក្មេងឆ្លាត និងគួរឲ្យស្រឡាញ់
២. នរណាក៏ធ្លាប់ធ្វើខុសដែរ ប៉ុន្តែ ត្រូវចេះកែប្រែ និងលែងប្រព្រឹត្តទៀត
៣. អ្នកខុសកែខ្លួន ល្អជាងអ្នកមិនធ្លាប់ធ្វើខុសសោះ
៤. កូនត្រូវក្លាហាន និងហ៊ានទទួលស្គាល់កំហុស ហើយនិយាយថា “សុំទោស”
៥. កូនល្អ ពិតជាមិនធ្វើឲ្យ ប៉ាម៉ាក់អស់សង្ឃឹមទេ ត្រូវអត់កូន?
៦. ម៉ាក់ដឹងថា “កូនធ្វើខុស” ប៉ុន្តែ ម៉ាក់ចង់ឲ្យកូន និយាយវាដោយខ្លួនឯង៕

ប្រភព៖lookingtoday

  • ៦ ម៉ាត់ ដើម្បីបង្រៀនកូន ឲ្យសារភាព “កំហុស”已关闭评论
  • 56 views
  • Hide Sidebar
    A+
Publish on:2016/04/03  Category:ចំនេះដឹង
Tags: