ពីឡុតរូបសង្ហារ ល្បីពេញអនឡាញ ដោយសារថតបង្ហោះ ផ្សាយផ្ទាល់ ខណៈពេលកំពុងហោះហើរ តែលទ្ធផលចុងក្រោយ…

ចិន៖ ពីឡុតរូបសង្ហារម្នាក់ បានធ្វើឲ្យ អ្នកនិយមលេងបណ្តាញសង្គមជាច្រើនមានការចាប់អារម្មណ៍ ទាក់ចិត្តលង់ស្នេហ៍ ដែលរូបគាត់ បានបើកការផ្សាយផ្ទាល់ លើបណ្តាញសង្គ ពេលកំពុងហោះហើរ។

បើតាមប្រភពបានឲ្យដឹងថា ជើងហោះហើរនេះ​ ចេញដំណើរពីទីក្រុងប៉េកាំង ទៅកាន់ទីក្រុងរ៉ូម ដែលពីឡុតរូបសង្ហារម្នាក់ បានបើកលេងបណ្តាញសង្គម Weibo របស់ចិន បំពានទៅនឹងច្បាប់ ដែលហាមដាច់ខាត ក្នុងការប្រើប្រាស់ទូរស័ព្ទ ឬឧបករណ៍ឌីធីថលផ្សេងៗ ខណៈពេលកំពុងហោះហើរ ដែលវាអាចបង្កឲ្យមានគ្រោះហានិភ័យផ្សេងៗកើតមានបាន។

អ្នកបញ្ចេញមតិម្នាក់ទំនងជាអ្នកដំណើរ លើយន្តហោះនោះ បានសរសេរថា «ហេតុអ្វី បានជាអ្នកដំណើរជាច្រើននាក់ បានប្រាប់គាត់សុំឲ្យបិទឧបករណ៍ឌីធីថលនោះ តែគាត់បែរជាមិនអើពើ និងបំពានច្បាប់យ៉ាងដូច្នេះ?» ។ យ៉ាងណាមិញ ក្រោយពីទទួលដំណឹងខាងលើមក ខាងអាកាសចរណ៍ហោះហើរ Air China បានធ្វើការពិន័យ ដោយព្យួរការងាររបស់គាត់ ជាបណ្តោះអាសន្នផងដែរ។

គួរបញ្ជាក់ដែរ ក្រោយមកគណនី Weibo របស់គាត់ ដែលមានអ្នកគាំទ្រជាង ៦,០០០នាក់នោះ ក៏ត្រូវបានធ្វើការលុបចេញ រួមទាំងរូបភាព និងវីដេអូផងដែរ៕ 

ប្រភព៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត