សម្រស់កូនស្រី របស់អ្នកនយោបាយម្នាក់ ក្នុងប្រទេសកូរ៉េខាងត្បូង កំពុងធ្វើឲ្យបុរសៗ ឈ្លក់វង្វេង

កូរ៉េខាងត្បូង៖ ថ្មីៗនេះ មនុស្សជាច្រើន ជាពិសេសអ្នកនិយម ប្រើប្រាស់បណ្តាញសង្គម មានការចាប់អារម្មណ៍យ៉ាងខ្លាំង និងបានធ្វើការចែករំលែកបន្ត នូវរូបថតរបស់ នារីវ័យក្មេង ដ៏ស្រស់ស្អាតម្នាក់។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នារីវ័យក្មេងម្នាក់ ដែលកំពុងទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំងនោះ ត្រូវបានគេដឹងថា គឺជាកូនស្រីរបស់ អ្នកនយោបាយមួយរូប ក្នុងប្រទេសកូរ៉េខាងត្បូង គឺលោក Yoo Seung Min។

រូបភាពរបស់កូនស្រី អ្នកនយោបាយរូបនេះ ត្រូវគេថតបាន នៅក្នុងខណៈពេល ដែលពួកគេបានចូលរួម ក្នុងព្រឹត្តិការណ៍មួយ ហើយក្រោយមករូបភាពទាំងនោះ ក៏ទទួលបានការ ពេញនិយមជាខ្លាំង នៅក្នុងបណ្តាញសង្គម ហើយនាងក៏ក្លាយជា មនុស្សម្នាក់ដែល ត្រូវបានគេស្វែងរក យ៉ាងច្រើននៅលើអ៊ិនធើណេត ក្នុងប្រទេសកូរ៉េខាងត្បូង។

ជាមួយគ្នានេះដែរ អ្នកប្រើប្រាស់បណ្តាញសង្គម មួយចំនួនបាន លើកឡើងថា “ក្នុងរូបនោះ មើលទៅនាងដូចជា ហត់បន្តិចហើយ តែសម្រស់របស់នាង ពិតជានៅតែស្អាតខ្លាំង ដដែល”, “កវែង មុខតូច និយាយតាមត្រង់ នាងពិតជាស្រស់ស្អាត ខ្លាំងមែនទែន”, “នាងចាប់ផ្តើម ក្លាយជានិមិត្តរូប (idol) របស់ខ្ញុំហើយ”។

នេះគឺជារូបភាព និងសម្រស់របស់នារីវ័យក្មេងម្នាក់ ដែលកំពុងតែល្បី ពេញទំហឹង នៅលើអ៊ិនធើណេត និងនៅតាមបណ្តាញសង្គម ក្នុងប្រទេសកូរ៉េខាងត្បូង៕ 

ប្រភព៖ Koreaboo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload