លោក ខឹម វាសនា បានការ​គាំទ្រ​ឲ្យ​បន្ត​ដឹកនាំ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​

លោក ខឹម វាសនា ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ឲ្យ​បន្ត​តួនាទី​ជា​ប្រធាន​គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ (LDP) តាមរយៈ​សមាជ​លើក​ទី​២​នៅ​មជ្ឈមណ្ឌល​កោះ​ពេ​ជ្យ កាលពី​ព្រឹក​ថ្ងៃទី​៣ ខែមេសា នេះ​។​

​លោក ខឹម វាសនា អតីត​តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី បាន​បង្កើត​គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ កាលពី​ពាក់កណ្តាល​ឆ្នាំ​២០០៥ ហើយ​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០០៦ ។ គណបក្ស​ដែលមាន​និមិត្តសញ្ញា ជួង​មួយ​នេះ បានរៀបចំ​រចនាសម្ព័ន្ធ​ទ្រង់ទ្រាយ​ធំ នា​សមាជ​លើក​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១១ ។​

លោក ខឹម វាសនា បានការ​គាំទ្រ​ឲ្យ​បន្ត​ដឹកនាំ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ ​នា​សមាជ​លើក​ទី​២ កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​៣ ខែមេសា នេះ លោក ខឹម វាសនា ដែលជា​បេក្ខភាព​ប្រធាន​តែ​ម្នាក់​គត់ ទទួលបាន​សំឡេងគាំទ្រ​១០០៥​សំឡេង មិន​គាំទ្រ​១​សំឡេង និង​សន្លឹកឆ្នោត​មិនបានការ​៣​សំឡេង​។ ក្រោយ​ការប្រកាស​តែងតាំង​ជា​ផ្លូវការ លោក ខឹម វាសនា ក៏បាន​ដាក់​សមាសភាព​ដឹកនាំ​ឲ្យ​គណៈកម្មការ​កណ្តាល​៧៨​រូប​របស់​គណបក្ស​ផ្តល់​សេចក្តីទុកចិត្ត​ផងដែរ​។​

លោក ខឹម វាសនា បានការ​គាំទ្រ​ឲ្យ​បន្ត​ដឹកនាំ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ ​បើតាម​ការផ្សាយ​ផ្ទា​ល់ពី​ហ្វេ​ស​ប៊ុ​ក​របស់លោក ខឹម វាសនា (Khem Veasna) គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​មាន​អនុប្រធាន​២​រូប អគ្គលេខាធិការ​១ អគ្គលេខាធិការរង​២​រូប និង​សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍​ជាង​១០​រូប​។ លោក កូវ គា ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន​ខុទ្ទកាល័យ និង​ជា​អ្នកនាំពាក្យ​គណបក្ស​៕