ខាត់ ជេ​ម​ស៍ ធ្វើ​រឿង​គួរ​ឲ្យ​សរសើរ​

6 Videos


​តារាចម្រៀង​និង​សម្ដែង​ថែមទៀត​នោះ លោក ខាត់ ជេ​ម​ស៍ កាលពីពេល​ថ្មីៗ​នេះ​បានធ្វើ​នូវ​រឿងមួយ​ដែល​គួរ​ឲ្យ​សរសើរ​និង​គួរ​ឲ្យ​គោរព​នៅពេល​លោក​បានបង្ហាញ​ពី​ការគោរព​មនុស្ស​ចាស់​និងឲ្យ​តម្លៃ​ចំពោះ​ជនទីទ័លក្រ​នោះ ។​

​បើតាម​ការ​បង្ហោះ​តាម​បណ្ដាញ​សង្គម​របស់​តារាចម្រៀង​រូប​សង្ហា ខាត់ ជេ​ម​ស៍ លោក​បាន​សរសេរជា​ភាសា​ខ្មែរ​នូវ​ទឹកចិត្ត​ដែលមាន​ក្នុង​បេះដូង​របស់លោក​ថា​«​ព្រឹក​មិញ​ខ្ញុំ​បាន​ទៅ​ថត​បទ​ចូលឆ្នាំ​បានឃើញ​លោកតា​ម្នាក់​គាត់​គួរ​ឲ្យ​អាណិត​ណាស់​ខំ​ធាក់​កង់​មក​តាំងពី​ខេត្តតាកែវ​មក​លក់​កញ្ជើ​ដល់ភ្នំពេញបើ​បងប្អូន​ណា​បានឃើញ​លោកតា​ម្នាក់នេះ​សូមជួយ​ទិញ​គាត់​ផង​ណា​បាទ​» ។​

ខាត់ ជេ​ម​ស៍ ធ្វើ​រឿង​គួរ​ឲ្យ​សរសើរ​

បន្ទាប់ពី​ឃ្លា​ជា​ភាសា​ខ្មែរ​នោះ​ហើយ លោក ខាត់ ជេ​ម​ស៍ ក៏បាន​បន្ថែម​នូវ​រូប​មុខ​សប្បាយរីករាយនិង​មាន​កែវភ្នែក​ពេញ​ដោយ​ក្ដី​ស្រឡាញ់​ក្នុង​បំណង​បង្ហាញ​ពី​ការគោរព​ចំពោះ​ជនទីទ័លក្រ​ពិសេសមនុស្ស​ចាស់​ក៏ដូចជា​ការ​អរគុណ​ទុកជាមុន​ចំពោះ​អ្នក​ដែល​បាន​ជួយ​ទិញ​កញ្ជើ​របស់​លោកតា​ផងដែរ ។​

​ទង្វើ​ល្អ​របស់លោក ខាត់ ជេ​ម​ស៍ មិនមែនជា​ការធ្វើ​ដើម្បី​ទាញ​ការចាប់អារម្មណ៍​យក​ប្រជាប្រិយភាព​អ្វី​ឡើយ ដោយ​ក្នុងនោះ​លោក​ធ្លាប់បាន​និយាយថា​«​ក្នុង​មួយ​ឆាកជីវិត​ខ្ញុំ​គ្មានអ្វី​សប្បាយចិត្តជាង​បាន​ធ្វើអំពើ​ល្អ​នោះទេ​»​ដែល​សម្ដី​នេះ​ត្រូវបាន​លោក​និយាយ​កាលពី​ខែធ្នូ ឆ្នាំ ២០១៥ អំឡុងពេលដែល​លោក​ធ្វើដំណើរ​ទៅ​ខេត្តកំពត​ហើយ​ជួបនឹង​លោកយាយ​ម្នាក់​នោះ ។​

​សូមបញ្ជាក់ថាទង្វើ​ដ៏​គួរ​ឲ្យ​គោរព​របស់​តារាចម្រៀង​ ខាត់ ជេ​ម​ស៍ ចំពោះ​ជនទីទាល់ក្រនិង​មនុស្ស​ចាស់​នេះ​មិនមែនជា​លើកទីមួយ​ឡើយ​គឺ​វា​កើត​ឡើងជា​ច្រើនដង​ណាស់​ទៅហើយដែល​ទង្វើ​នេះ​ពិតជា​ទង្វើ​ដ៏​ល្អ​មួយ​សម្រាប់​អ្នកសិល្បៈ​ផ្សេងៗ​ទៀត​យកមក​ធ្វើជា​គំរូ​ពិតមែន ៕ ​ខេមរា​