​ចៅស្រី​ស្លាប់​ ជីតា​រងរបួស​ធ្ងន់ ដោយ​គ្រោះថ្នាក់​ចរាចរនៅម៉ាឡៃ

6 Videos


​ ខេត្ត​បន្ទាយ​មាន​ជ​យ័​ : កាលពី​វេលា​ម៉ោង ១៣ និង​ ១៥ នាទី ថ្ងៃទី ៣១ ខែ​មីនា ឆ្នាំ ២០១៦ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាច​ណ៍​មួយកើត​ឡើង​នៅ​ចំណុច​ភូមិ​សង្កែ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។​

​ចៅស្រី​ស្លាប់​ ជីតា​រងរបួស​ធ្ងន់ ដោយ​គ្រោះថ្នាក់​ចរាចរនៅម៉ាឡៃ

​ចៅស្រី​ស្លាប់​ ជីតា​រងរបួស​ធ្ងន់ ដោយ​គ្រោះថ្នាក់​ចរាចរនៅម៉ាឡៃ

ហេតុការណ៍​នេះបង្កឡើង​ដោយ​រថយន្ត​ម៉ា​កាមរី​ពណ៌​ស្ករ បើក​ស្រប​ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង​ដល់​ចំណុចកើតហេតុ បាន​បុក​តា​ជិះ​ម៉ូតូឌុប​ចៅស្រី បណ្តាលអោយ​ស្លាប់​និង​របួសធ្ងន់​។ ជនរងគ្រោះ ជា​អ្នកបើកបរ​ម៉ូតូ​មាន ឈ្មោះ ឈួន ជឿន ភេទ​ប្រុស អាយុ​ ៥៧ ឆ្នាំ ( របួសធ្ងន់ ) ។ ចំណែក​ចៅស្រី​ឈ្មោះ សេក នី​តា អាយុ ១៤ ឆ្នាំ ( ស្លាប់ ) ។​

​ចៅស្រី​ស្លាប់​ ជីតា​រងរបួស​ធ្ងន់ ដោយ​គ្រោះថ្នាក់​ចរាចរនៅម៉ាឡៃ

​អ្នក​ទាំងពីរ ត្រូវជា​ចៅ​និង​តា​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ   ជិះ​ម៉ូតូ​ម៉ាកវ៉េវ​អាល់​ហ្វា ពណ៌ ក្រហម-ខ្មៅ​សេរី​ឆ្នាំ២០១៣ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1C-7735 ។ ចំណែក​រថយន្ត​ពេល​បង្កហេតុ​ហើយ តៃកុង​មិនបាន​ឈប់​ទេ គឺ​បន្ថែម​ល្បឿន​បើក​រត់គេច​បាត់​។ ក្រោយពី​កើតហេតុ សពត្រូវបាន​ប្រគល់ឱ្យក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​អ្នករបួសត្រូវបាន​សាច់ញាតិ​យកទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​រដ្ឋ​ស្រុក  ម៉ាឡៃ​។  ចំពោះ​រថយន្ត ក្រោយមកត្រូវ​ប៉ូលីស​ចាប់បាន គឺ​រថយន្ត​ម៉ាក​កាមរី​ឆ្លាម ពណ៌​ស្ករ​ ស្លាក​លេខ  បាត់ដំបង 2A-7294 តែ​ម្ចាស់​គេចខ្លួនបាត់ ។

​ចៅស្រី​ស្លាប់​ ជីតា​រងរបួស​ធ្ងន់ ដោយ​គ្រោះថ្នាក់​ចរាចរនៅម៉ាឡៃ

បច្ចុប្បន្នកម្លាំង អ​.​ហ​. ស្រុក និង ប៉ូលិស​ចរាចរ​ស្រុក កំពុង​ស្រាវជ្រាវ​រក​ម្ចាស់​ឡាន និង ឡាន​យកមក​ដោះស្រាយ​តាម​និតិ​វិធី​ច្បាប់ ៕

                                                                      ( ប្រភព : TV5 )