ប៉ូលិស​ឃាត់​ខ្លួន​ប្រុស​ស្រី​ពីរ​នាក់​ និង​ដកហូត​ថ្នាំញៀន​៣៩៤​គ្រាប់

ប៉ូលិស​ឃាត់​ខ្លួន​ប្រុស​ស្រី​ពីរ​នាក់​ និង​ដកហូត​ថ្នាំញៀន​៣៩៤​គ្រាប់



បន្ទាយមានជ័យ ​៖ ​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​ ដ៏​សកម្ម​ចំនួន​ពីរ​នាក់ ​ត្រូវ​បាន​នគរបាល​ស្រុក​ម៉ាឡៃ​ឃាត់ខ្លួន​ជាមួយ​ថ្នាំញៀន​៣៩៤​គ្រាប់​​ កាលពី​យប់​ថ្ងៃ​ទី​០២​ ខែ​មេសា ​ឆ្នាំ​២០១៦​ នៅ​ចំណុច​ភូមិ​វត្ត​ចាស់​ ឃុំ​និង​ស្រុក​ម៉ាឡៃ ​ខេត្ត​បន្ទាយមានជ័យ។

តាម​ការ​ឲ្យ​ដឹង​ពី​នគរបាល​ស្រុក​ម៉ាឡៃ​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ទាំងពីរ​នាក់​មានឈ្មោះ ១-​ហុក សុ​ឃីម ភេទ​ប្រុស អាយុ ២៧​ឆ្នាំ​រស់នៅ​ចំណុច​ចាប់ខ្លួន​ខាងលើ ២- ទួន រឿ ភេទ​ស្រី អាយុ ៤៣​ឆ្មាំ​រស់នៅ​ក្នុង​ភូមិ​កណ្តាល​ឃុំ​-​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ។

ក្រោយ​ឃាត់​ខ្លួន​ កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​ថ្នាំញៀន​ប្រភេទ​មេតំហ្វេតាមីន​គ្រាប់​ចំនួន​៣៩៤​គ្រាប់​ ហើយ​បញ្ជូន​ខ្លួន​មក​ការិយាល័យ​ជំនាញ​សាកសួរ​បន្ត​នៅ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ៕
ប៉ូលិស​ឃាត់​ខ្លួន​ប្រុស​ស្រី​ពីរ​នាក់​ និង​ដកហូត​ថ្នាំញៀន​៣៩៤​គ្រាប់