​ J.Lo ​បាន​លុយ​ប៉ុន្មាន​ ពេល​ចម្រៀង​ក្នុង​មង្គលការ​កូន​សេដ្ឋីដែល​ចំណាយ​អស់​១​ពាន់​​លាន​ដុល្លារ?

តារា​ចម្រៀង​ជើងចាស់ Jennifer Lopez​ អាច​ទទួល​បាន​កាដូ​​ជា​ប្រាក់​​១​លាន​ដុល្លារ​អាមេរិក​សម្រាប់​​សម្ដែង​មិន​ដល់​១​ម៉ោង​ផង​​ក្នុង​ពិធី​មង្គលការ​លោក Said Gutseriev កូន​ប្រុស​របស់​មហាសេដ្ឋី​ Mikhail Gutseriev និង​នាង Khadija Uzhakhovs ​​កាល​ពី​ពេល​ថ្មី​ៗ។ យោង​តាម etonline។

 

​ J.Lo ​បាន​លុយ​ប៉ុន្មាន​ ពេល​ចម្រៀង​ក្នុង​មង្គលការ​កូន​សេដ្ឋីដែល​ចំណាយ​អស់​១​ពាន់​​លាន​ដុល្លារ?

 

លោក Said Gutseriev ​ជា​កូន​កំលោះ​ និង​នាង​ ​Khadija Uzhakhovs​ ជា​កូន​ក្រមុំ​បាន​កាន់​ដៃ​គ្នា​រៀបការ​នៅ​​ភោជនីយដ្ឋាន Safisa Restaurant ទីក្រុង​មូស្គូ​ ប្រទេស​រុស្សី​​ដែល​មាន​ភ្ញៀវ​ចូលរួម​ប្រមាណ​៦០០​នាក់។ តារា​ចម្រៀង​ល្បី​ៗ Jennifer Lopez, Enrique Iglesias និង​ Sting ត្រូវ​បាន​លោក​មហាសេដ្ឋី​ Mikhail Gutseriev អញ្ជើញ​មក​សម្ដែង​ ដើម្បី​បង្កើន​ភាព​រីករាយ។

 

សម្រាប់​តារា​ទាំង​៣ មាន​តែ Jennifer ម្នាក់​គត់​ដែល​គេ​ទម្លាយ​ទឹក​ប្រាក់​ដែល​ទទួល​បាន​ក្នុង​ពិធី​មង្គលការ​នោះ។ ចំពោះ​លុយ​ដែល​ចំណាយ​លើ​មង្គល​ការ​គឺ​ឪពុក​ខាង​ប្រុស​លោ​មហាសេដ្ឋី​រុស្សី​ Mikhail Gutseriev ​ជា​អ្នក​រ៉ាប់រង​ទាំងអស់៕

 

​ J.Lo ​បាន​លុយ​ប៉ុន្មាន​ ពេល​ចម្រៀង​ក្នុង​មង្គលការ​កូន​សេដ្ឋីដែល​ចំណាយ​អស់​១​ពាន់​​លាន​ដុល្លារ?

​ J.Lo ​បាន​លុយ​ប៉ុន្មាន​ ពេល​ចម្រៀង​ក្នុង​មង្គលការ​កូន​សេដ្ឋីដែល​ចំណាយ​អស់​១​ពាន់​​លាន​ដុល្លារ?

កូនក្រមុំ

​ J.Lo ​បាន​លុយ​ប៉ុន្មាន​ ពេល​ចម្រៀង​ក្នុង​មង្គលការ​កូន​សេដ្ឋីដែល​ចំណាយ​អស់​១​ពាន់​​លាន​ដុល្លារ?កូនកំលោះ

ចុចអាន៖Jennifer Lopez មាន​វត្តមាន​​ក្នុង​មង្គលការ​កូន​សេដ្ឋី​រុស្សី​ដែល​ចំណាយ​អស់​១០០០​លាន​ដុល្លារ
ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖etonline