ភ្នំពេញ​ក្រោន​ បាន​ត្រឹមស្មើ វេស្ទើន​ភ្នំពេញ ២-២

ក្រុម​ជើង​ឯក​ចាស់​ ភ្នំពេញ​ក្រោន​ ​​ស្វែង​រក​​បាន​តែ​១​ពិន្ទុប៉ុណ្ណោះ​​​សម្រាប់​សប្តាហ៍​​ទី​៤​នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា​រដូវ​កាល​២០១៦ បន្ទាប់​ពី​​ស្មើ​​ក្រុម​ម្ចាស់​ផ្ទះ​វេស្ទើន​ភ្នំពេញ​ដោយ​លទ្ធផល ២-២​ នា​រសៀល​ថ្ងៃ​​អាទិត្យ ទី​៣ ខែ​មេសានេះ។ គ្រាប់​បាល់​​​នាំ​មុខ​លើក​​ទី​មួយ​​របស់​វេស្ទើន​ភ្នំពេញ​​រក​បាន​​កីឡាករ សែន បុន្នី នៅ​នាទី​ទី​​៣៦ និង​​គ្រាប់​បាល់​នាំ​មុខជា​លើក​​​ទី​២​ដោយ​កីឡាករ Mathew Oza នៅ​នាទី​ទី​៧៧។ យ៉ាង​ណា ​ភ្នំពេញ​ក្រោន​តាម​ស្មើ​​​វិញ​ទាល់​តែ​បាន​​លើក​ទី​មួយ​វិញ​ដោយ​កីឡាករ Kelechi នៅ​នាទី​ទី​​៥៩ ​និ​ង កែវ សុខង៉ន ស៊ុត​បាន​សម្រេច​ដើម្បី​តាម​ស្មើ​វិញ​នៅ​ចុង​ម៉ោងនាទី​ទី​៨៩។ ចប់​ការ​ប្រកួត​ក្រុម​ទាំង​ពីរ​បាន​១​ពិន្ទុ​ម្នាក់ បន្ទាប់​ពី​ស្មើ ២-២៕ ​

 

 

 

ភ្នំពេញ​ក្រោន​ បាន​ត្រឹមស្មើ វេស្ទើន​ភ្នំពេញ ២-២

 

អត្ថបទ៖ ជាន ចាន់រ៉ា​