ស្លាប់ ១នាក់ និងរបួសធ្ងន់ ១នាក់ ត្រូវគេចាក់ ព្រោះរឿងគំនុំ

ភ្នំពេញ៖ បុរស ២នាក់ ត្រូវបានជនសង្ស័យម្នាក់ ចាក់សម្លាប់ បានបណ្ដាលឲ្យស្លាប់ និងរបួស នៅចំណុច ភូមិត្រពាំងទម្លាប់ ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលហេតុការណ៍ ត្រូវបានគេសង្ស័យថា ជារឿងគំនុំ ។

យោងតាមសេចក្តីរាយការណ៍ ពីភ្នាក់ងារមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បានឲ្យដឹងថា កាលពីវេលាម៉ោង ១១ និង៣០នាទី យប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦ ជនរងគ្រោះទី១ឈ្មោះ ឡុង សូឌីម ភេទប្រុស អាយុ ២៣ រស់នៅ ភូមិត្រពាំងទម្លាប់ ឃុំទួលអំពិល ស្រុកបរសេដ្ឋ ត្រូវជនសង្ស័យចាក់ត្រូវ ១កំាបិត ក្រោមឆ្អឹងជំនីខាងឆ្វេង បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងទី២. ឈ្មោះ សយ សុជាភេទប្រុស អាយុ២៥ឆ្នាំ រស់នៅ ភូមិឃុំជាមួយគ្នា រងរបួសធ្ងន់ បច្ចុប្បន្នកំពុងសង្គ្រោះ នៅមន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញ ។

សេចក្តីរាយការណ៍ បានបន្តថា ជនសង្ស័យឈ្មោះ ង៉ែត សារ៉េត ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិឃុំ ជាមួយជនរងគ្រោះ ។ ភ្នាក់ងារបានបញ្ជាក់ថា ដើមចមពីមុនមក ជនសង្ស័យ និងជនរងគ្រោះ ធ្លាប់មានជម្លោះជាមួយគ្នា។ បច្ចប្បន្នជនសង្ស័យកំពុងស្ថិតនៅ អធិការដ្ឋាន នគរបាលស្រុក ដើម្បីធ្វើកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្ត ចាត់ការតាមនីតិវិធី ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត