នៅរសៀលនេះ​ លោក វ៉ិច ទ័រ​ គ្រោះថ្នាក់​ចរាចរណ៍ របួសធ្ងន់ធ្ងរបំផុត

រាជធានីភ្នំពេញ ​៖ យុវជនម្នាក់ឈ្មោះ វ៉ិច ទ័រ​ អាយុជាង២០ឆ្នាំ ​បានរងរបួសធ្ងន់ធ្ងរដោយ​សារគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ ។ 

ឧបទ្ទវហេតុនេះ ​បានកើតឡើងនៅវេលាម៉ោង ជាង៣រសៀលថ្ងៃទី០៣​ មេសា ២០១៦​ នៅតាមបណ្តោយផ្លូវជាតិលេខ៤ កែងផ្លូវទំនប់កប់ស្រូវ ​ស្ថិតក្នុងភូមិព្រៃស្វាយ ​សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។ 

បើតាមអ្នកឆ្លើយឆ្លង ព័ត៌មាន​កោះសន្តិភាព បានឲ្យដឹងជំហានដំបូង មកទៀតថា ​មុនពេលកើតហេតុ ​សាក្សីបានឃើញ រថយន្តកូរ៉េមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ​ពាក់ស្លាកលេខភ្នំពេញ​ ​2AH 9454 បើកបរដោយបុរសជនជាតិចិនម្នាក់ ​ដោយបើកក្នុងទិសដៅពីកើតទៅលិច ​ហើយបានជែងរថយន្តមួយគ្រឿងទៀត​ បើកស្របទិសដៅគ្នា​ ក៍ជ្រុលចូលផ្លូវម្ខាងទៀត ទៅ​បុកម៉ូតូជនរង​គ្រោះ ដែល​កំពុងជិះម៉ូតូម្នាក់ឯង ម៉ាកC125 ​ស៊េរីឆ្នាំ២០១៤ ព៌ណខ្មៅ ​បណ្តាលជនរងគ្រោះឈ្មោះ វ៉ិច ទ័រ ​រងរបួសធ្ងន់ ​ដែលតាមសមត្ថកិច្ចថា មានសង្ឃឹមរស់តិចបំផុត ។ 

នៅពេលនេះ ជនរងគ្រោះកំពុង​សង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ ​ចំណែកអ្នកបើកបររថយន្តជនជាតិចិនមិនទាន់​ស្គាល់អត្តសញ្ញាណ​ និងរថយន្តព្រមទំាងម៉ូតូបាន​ត្រូវសមត្ថកិច្ចនំាយកទៅរក្សាទុក នៅ​ប៉ុស្តិ៍​នគរបាលរដ្ឋបាល សង្កាត់ចោមចៅ ​រង់ចំាដោះស្រាយ​តាមច្បាប់ ។ សេចក្តីរាយការណ៍ចុងក្រោយ បានឲ្យដឹងថា ជនរងគ្រោះបានស្លាប់ហើយ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត