ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​១០​នាក់​ ទទួល​អំណោយ​ពី​​ ​សហព័ន្ធ​យុវជន​ខេត្ត​ព្រៃវែង

ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​១០​នាក់​ ទទួល​អំណោយ​ពី​​ ​សហព័ន្ធ​យុវជន​ខេត្ត​ព្រៃវែង



ព្រៃវែង ​៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែ​មេសា ឆ្នាំ​២០១៦ លោក​ ងិន បា​ណា​ល់ ​ប្រធាន​សហព័ន្ធ​យុវជន​ខេត្ត​ព្រៃវែង និង​សហការី រួម​ដំណើរ​ដោយ​លោក ហ៊ី ធួ​ក អភិបាលស្រុក​ពារាំង និង​អាជ្ញាធរ ឃុំ​កំពង់​ពពិល ឃុំ​រាប ស្រុក​ពារាំង បាន​នាំ​យក​អំណោយ​សប្បុរសធម៌ ទៅ​ចែក​ជូន​ក្រុម​គ្រួសារ​ទីទាល់ក្រ គ្មាន​ទីពឹង ចំនួន ១០​គ្រួសារ ក្នុង​នោះ​នៅ​ភូមិ​គ​.​គ ឃុំ​កំពង់​ពពិល ចំនួន​៥​គ្រួសារ និង​ភូមិ​ពោធិ​សា​បាង ឃុំ​រាប​ចំនួន ៥​គ្រួសារ។

អំណោយ​សប្បុរសធម៌​ ដែល​បាន​យក​ទៅ​ចែក​ជូន ប្រជាពលរដ្ឋ ​ដែល​មាន​ជីវភាព​ក្រីក្រ​នោះ​នោះ ក្នុង ម្នាក់ៗ​ទទួល​បាន​អង្ករ ២៥​គីឡូក្រាម មី​១​កេស​ ត្រីខ​០១ យួរ , ទឹកត្រី ០១​យួរ , ទឹកស៊ីអ៊ីវ​០១ យួរ និង​ថវិកា​ចំនួន​ ៤០ ០០០​រៀល។ លោក បាន​ផ្ដាំផ្ញើ​ឲ្យ​ថែ​រទាំ​សុខភាព ពេល​ដាំបាយ​ត្រូវ​ពន្លត់ភ្លើង​ឲ្យ​អស់​មុន​នឹង​ចេញពីផ្ទះ​។​

លោក​បន្ត​ថា ​ថ្វីត្បិតតែ​អំណោយ​នេះ​ មាន​ចំនួន​តិចតួច ​ប៉ុន្តែ​ក៏បាន​ជួយ​​​សម្រាល​ការ​លំបាក​បាន​មួយ​រយៈ​ដែរ ហើយ​នៅមា​ន​សប្បុរសជន ​និង​ជួយ​ជា​បន្ត​បន្ទាប់​ទៀត មិន​ទុក​ឲ្យ​បងប្អូន​ស្លាប់​ដោយ​អត់​អាហារ​នោះទេ៕

ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​១០​នាក់​ ទទួល​អំណោយ​ពី​​ ​សហព័ន្ធ​យុវជន​ខេត្ត​ព្រៃវែង