ចាស់​ជរា ​គ្រួសារ​ទីទាល់ក្រ​ និង​ទុរគត​ជន​១០​នាក់​ បាន​ទទួល​អំណោយ​ពី​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ

ចាស់​ជរា ​គ្រួសារ​ទីទាល់ក្រ​ និង​ទុរគត​ជន​១០​នាក់​ បាន​ទទួល​អំណោយ​ពី​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ

កំពង់ធំ​ ៖​លោក​ឧត្ដមសេនីយ៍ត្រី សោម​ស៊ុន មេ​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​​កំពង់ធំ និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធជន ខេត្ត​កំពង់ធំ​ ព្រមទាំង​ភរិយា បាន​នាំ​យក​អំណោយ ដែល​បាន​មកពី​ការឧបត្ថម្ភ​របស់​សម្តេច​ហ៊ុន សែន មាន​គ្រឿង​ឧបភោគបរិភោគ ចែកជូន​ដល់​ជន​ក្រីក្រ​ទុរគត​ជន និង​ចាស់ជរា​ចំនួន​១០​គ្រួសារ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ នៅ​ភូមិ​កំញ៉ាត ឃុំ​ទ្រៀល ស្រុក​បារាយណ៍ ខេត្តកំពង់ធំ។

នៅ​ព្រឹក​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៦ លោក ឧ​ត្ត​ម​សេនីយ៍​សោម ស៊ុន ព្រមទាំង​ក្រុម​គ្រួសារ បាន​នាំយក​អំណោយ មានទឹក​ផ្លែឈើ​១​យួរ ត្រីខ​កំប៉ុង​១២​កំប៉ុង មី​យើង ១​កេស អង្ករ​២៣​គីឡូក្រាម​ ថវិកា​៥​ម៉ឺន​រៀល ចែកជូន​ដល់​គ្រួសារ​ទីទាល់ក្រ​ចំនួន​១០​នាក់ ដើម្បី​ជា​ការ​ជួយ​រំដោះ​គ្រា​ខ្វះខាត​មួយគ្រា និង​ជាការ​រឹតបន្តឹង​ផ្សារភ្ជាប់​រវាង​យោធា និង​ប្រជាជន ផ្គួប​ផ្សំ​នឹង​​​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ផង។

លោក ឧ​ត្ត​ម​សេនីយ៍​ត្រី សោម​. ស៊ុន បានឲ្យដឹងថា ​ការ​ចុះ​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​មាន​ជីវភាព​ក្រីក្រ​ និង​មាន​ជីវភាព ខ្វះខាត​នៅ​ភូមិ​កំ​ញ៉ា​ត់ ឃុំ​ទ្រៀល ស្រុក​បារាយណ៍​នេះ គឺជា​ការ​រំលឹក​នូវ​ការ​ចងចាំ​នូវ​អនុស្សាវរីយ៍ ដែល​កន្លងមក​ធ្លាប់បាន​រស់នៅ​ទីនេះ តាំងពី​កុមារភាព ទើប​មកដល់ពេលនេះ ដើម្បី​បង្កើន​នូវ​ភាព​ជិតស្និទ្ធ​ជាមួយ​លោកយាយ​លោកតា ចាស់ជរា ​និង​​ទុរគត​ជន ទើប​នាំ​យក​អំណោយ​មក​ចែក​ជូន​ប្រជាពលរដ្ឋ ដែល​បាន​មកពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួម​នឹង​សម្ភារៈ​មួយចំនួន​របស់​លោក​ប្រគល់​ជូន​នៅថ្ងៃនេះ​ផង​ដេរ៕