ស្ដាប់ ដេ​ន​នី ខ្វាន់ និយាយ​អ្វីខ្លះ​ទៅកាន់ មាស សុខ​សោភា ?

6 Videos


​ក្រោយពី​មានការ​រិះគន់​ពី​សំណាក់​អ្នកប្រើប្រាស់​សង្គម​ហ្វេ​ស​ប៊ុ​ក​ទៅលើ​កំពូល​តារាចម្រៀង​សំនៀង​ផ្អែម មាស សុខ​សោភា ពី​រឿង​ស្លៀកពាក់​ខើច​លើ​ខើច​ក្រោម​នៅពេលដែល​នាង​ឡើង​បង្ហាញ​វត្តមាន​នៅក្នុង​កម្មវិធី​តន្ត្រី​មួយ រួចមក ពេលនេះ​តារា​ស្រី​សិច​ស៊ី​វ័យក្មេង ដេ​ន​នី ខ្វាន់ បាន​ចេញមុខ​កាន់ជើង​តារា​ស្រី​ល្បីឈ្មោះ​លំដាប់​កំពូល​រូប​​នេះ ហើយ​ថែមទាំង​និយាយទៀតថា មាស សុខ​សោភា ជា​តារា​ក្នុង​ដួងចិត្ត​របស់ខ្លួន​ទៀតផង ។​

ស្ដាប់ ដេ​ន​នី ខ្វាន់ និយាយ​អ្វីខ្លះ​ទៅកាន់ មាស សុខ​សោភា ?

ស្ដាប់ ដេ​ន​នី ខ្វាន់ និយាយ​អ្វីខ្លះ​ទៅកាន់ មាស សុខ​សោភា ?

​នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ករ​បស់ ដេ​ន​នី ក្វាន់ ផ្ទាល់​នាង​បាន​បញ្ចេញមតិ ក៏ដូចជា​ធ្វើការ​រិះគន់​ទៅ​ក្រុមមនុស្ស​ដែល រិះគន់ មាស សុខ​សោភា ថា «​ស្អប់​បំផុត​នៅ​ស្រុក​ខ្មែរ​យើង​គឺមាន​ជំងឺ​ម្យ៉ាង​គឺ​ជំងឺ​រិះគន់​គេ​ខុស​របៀប​..​តាម​​គំនិត​របស់ខ្ញុំ​ផ្ទាល់​គាត់​ស្លៀក​ចឹ​ង​គឺ​អត់​មានអី​ខុស​ទេ ព្រោះ​វា​ជា​ស្ទីល​របស់គាត់ ធម្មតា​គាត់​ជា​អ្នកសិល្បៈ​ ​គឺ​តែងតែ​រក​អ្វីដែល​ថ្មី​ហើយ​ប្លែក​ពី​គេ​ចឹ​ង​ហើយ​..​អ្វីដែល​សំខាន់​គឺ​គាត់​មិនបាន​ស្លៀក​ខ្លី​ចូល​វត្ត​នោះទេ អ្នកណា​ក៏​ដឹងថា​គាត់​ជា​តារាចម្រៀង​ម្នាក់​ដែល​តែងតែ​ស្លៀកពាក់​សុភាព​មិនសូវ​សិច​ស៊ី​ដូច​តារា​ផ្សេង​ទេ ចឹ​ង​ហើយ​គ្រាន់តែ​ស្លៀក​ប៉ុណ្ណឹង​វា​មិន​ហួសហេតុ​នោះទេ ខ្ញុំ​សូម​ផ្តាំ​ទៅ​កំពូល​អ្នក​រិះគន់​ទាំងអស់នោះ​ថា បើ​ឈប់​បាន​ឈប់​ទៅ​វា​គ្មាន​ប្រយោជន៍​នោះទេ បើ​ទំនេរ​ខ្លាំង​គួរ​យក​ពេល​រកស៊ី​ចិញ្ចឹមជីវិត​ទៅ កុំមក​​អង្គុយតែ​រិះគន់​ខ្មែរ​គ្នាឯង​គួរ​បើកភ្នែក​មើល​សិល្បៈ​របស់​ប្រទេសជិតខាង​ផង ថា​គេ​ដើរ​ដល់​ណា​ហើយ​.. ព្រោះតែ​មានតែ​អ្នក​រិះគន់​ជាន់ពន្លិច​សិល្បៈ​ខ្មែរ​គ្នាឯង​អ៊ីចឹង​ហើយ​បានជា​សិល្បៈ​ខ្មែរ​មិន​រីកចម្រើន​អី​តែ​បន្តិច​គឺ​​ប៉ុនណា​នៅតែ​ប៉ុណ្ណឹង​…She is my idol ❤ » ។​

ស្ដាប់ ដេ​ន​នី ខ្វាន់ និយាយ​អ្វីខ្លះ​ទៅកាន់ មាស សុខ​សោភា ?

​ទោះបីជា​យ៉ាងណា មាស សុខ​សោភា កន្លងមក​ត្រូវបាន​មហាជន​មើលឃើញថា ជាតា​រា​ដែល​ស្លៀកពាក់​បែប​​ថ្លៃថ្នូរ​សមជា​នារី​ខ្មែរ ហើយ​ពេលនេះ​បើទោះបីជា​មនុស្ស​មួយចំនួន​រិះគន់ តែ​ក៏មាន​មនុស្ស​ជាច្រើន​នៅតែ​ឱ្យ​តម្លៃ នូវ​អ្វីដែល​នាង​បានធ្វើ ព្រោះថា​នាង​ឡើង​ច្រៀង​កម្មវិធី​នោះ គឺ​ច្រៀង​បទ​សម័យ គ្រាន់តែ​ថា នៅពេលដែល​នាង​ស្លៀកពាក់​បែបនេះ​ទៅ​ឈរ​នៅ​ចំណោម​ពី​ធី​ការិនី​ដែល​ស្លៀក​ហូល​ផាមួង​នោះ វា​មិន​ស៊ីគ្នា​តែប៉ុណ្ណោះ ៕ ភូមិន្ទ​

ស្ដាប់ ដេ​ន​នី ខ្វាន់ និយាយ​អ្វីខ្លះ​ទៅកាន់ មាស សុខ​សោភា ?ស្ដាប់ ដេ​ន​នី ខ្វាន់ និយាយ​អ្វីខ្លះ​ទៅកាន់ មាស សុខ​សោភា ?ស្ដាប់ ដេ​ន​នី ខ្វាន់ និយាយ​អ្វីខ្លះ​ទៅកាន់ មាស សុខ​សោភា ?ស្ដាប់ ដេ​ន​នី ខ្វាន់ និយាយ​អ្វីខ្លះ​ទៅកាន់ មាស សុខ​សោភា ?