កៅ យន់​យន់ ទទួលបាន​នាម​ថា​ជា​ទេពធីតា​នៃ​សម្រស់​

6 Videos


​តារា​សម្តែង និង បង្ហាញ​ម៉ូដ​ចិន​អ្នកស្រី កៅ យន់​យន់ ដែលជា​ភរិយា​របស់​តារា​សម្តែង​តៃវ៉ាន់​លោក ចាវ យូ​ធី​ង (Mark Chao) ត្រូវបាន​មហាជន​ចាត់ទុកថា ជា​ទេពធីតា​ដ៏​ស្រស់ស្អាត​មួយរូប​មិន​ថា តែ​ការ​ស្លៀកពាក់ ឬ​ការតុបតែង​ខ្លួន​ឡើយ គឺ​សម​ភ្នែក​អ្នកផង​ទាំងឡាយ ។

កៅ យន់​យន់ ទទួលបាន​នាម​ថា​ជា​ទេពធីតា​នៃ​សម្រស់​

កៅ យន់​យន់ ទទួលបាន​នាម​ថា​ជា​ទេពធីតា​នៃ​សម្រស់​

កាលពី​វ័យ​ក្រមុំ​ក្នុង​ម៉ូដ​សក់​ខ្លី និង ឈុត​សំពត់​រូប​ពណ៌ ស ដ៏​សាមញ្ញ​បាន​ក្លាយជា​ក្មេងស្រី​ដែល​ត្រូវ​ពួកក្មេង​ប្រុសៗ​ចោមរោម​ស្រឡាញ់ ហើយ​ក្រោយពេល​ប្រឡូក​ចូលក្នុង ពិភព​សិល្បៈ គឺ​រូប​សម្ផស្ស​រឹតតែ​ស្រស់ស្អាត ជាពិសេស​ត្រូវបាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​បាន​បង្ហោះ​នូវ​សារ កោតសរសើរ​ថា ហេតុអ្វី​បានជា​នាង កៅ យន់​យន់ ស្អាត​ម្ល៉េះ​? ។

កៅ យន់​យន់ ទទួលបាន​នាម​ថា​ជា​ទេពធីតា​នៃ​សម្រស់​

​មកដល់ពេលនេះ​ទោះជា​អ្នកស្រី​មាន​វ័យ ៣៦ ឆ្នាំ​ទៅហើយ​ក្តី ក៏ត្រូវ​បាន​មហាជន​ចាត់ទុកថា ជា​ទេព​ធី តា​ដ៏​ស្រស់ស្អាត​មួយរូប ។ ដោយសារ​អ្នកស្រី​ធ្លាប់មាន​បទពិសោធ​ផ្នែក​បង្ហាញ​ម៉ូដ​ស្រាប់​ផង​នោះ ហើយ​នៅពេល បាន​ចូលរួម​សម្តែង​ខ្សែភាពយន្ត​ខ្នាត​ធំ​នោះ គឺ​រឹតតែ​សម្តែង​បានល្អ​ឥតខ្ចោះ​តែម្តង ។ ក្រៅពីនោះ​អ្នកស្រី​ក៏​ធ្លាប់ បាន​ចូលរួម​ដើរ​បង្ហាញ​ម៉ូដ​នូវ​ឈុត​សម្លៀកបំពាក់​ម៉ាក​ល្បីៗ ព្រមទាំង​មាន​ហាង​ស្បែកជើង ម៉ាក ONDUL ផ្ទាល់ ខ្លូន​ថែម​ទៀតផង ។​

កៅ យន់​យន់ ទទួលបាន​នាម​ថា​ជា​ទេពធីតា​នៃ​សម្រស់​

​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​អ្នកស្រី គឺ​នៅពេល​ទៅណា​មក​ណា​តែងតែ​ស្លៀកពាក់​បែប​ថ្លៃថ្នូរ និង យ៉ាង សាមញ្ញ​ដែល​ទទួលបាន​ការចាប់​អារម្មណ៍​ពី​អ្នកផង​ទាំងឡាយ ។ តាំងតែ​ពី​នៅ​វ័យ​ក្រមុំ​អ្នកស្រី​ចូលចិត្ត​តែ​បញ្ចេញ ស្នាមញញឹម ហើយ​រហូតមក​ដល់ពេលនេះ​អ្នកស្រី​ទទួលបាន​ជោគជ័យ​ទាំង​ស្នេហា និង ទាំង​ការងារ​នោះ​ថែម ទៀត​នោះ គឺ​រឹតតែ​ធ្វើ​ឲ្យ​រូប​សម្ផស្ស​ស្រស់ស្អាត ។

កៅ យន់​យន់ ទទួលបាន​នាម​ថា​ជា​ទេពធីតា​នៃ​សម្រស់​

ភាព​ញញឹមញញែម គឺជា​អាវុធ​សម្ងាត់​របស់​អ្នកស្រី ហើយក៏ មិនចាំបាច់​សង្ស័យ​ឡើយ ព្រោះ​សឹងតែ​គ្រប់​រូបថត​ទាំង​អស់គេ​តែង​សង្កេតឃើញ​អ្នកស្រី​បញ្ចេញ​ស្នាមញញឹម ។ តាមពិត​ស្នាមញញឹម គឺ​មិន​ត្រឹមតែ​ជួយ​បង្កើន​នូវ​អត្ត​ច​រឹត​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​ទេ ព្រមទាំង​ត្រូវបាន​អ្នកផង​ស្រឡាញ់ រាប់អាន និង​ធ្វើ​ឲ្យ​រូប​សម្រស់​កាន់តែ​ស្រស់ស្អាត​ថែមទៀត ៕ គ ឡេង​

កៅ យន់​យន់ ទទួលបាន​នាម​ថា​ជា​ទេពធីតា​នៃ​សម្រស់​កៅ យន់​យន់ ទទួលបាន​នាម​ថា​ជា​ទេពធីតា​នៃ​សម្រស់​កៅ យន់​យន់ ទទួលបាន​នាម​ថា​ជា​ទេពធីតា​នៃ​សម្រស់​