អែ​ហ្វ តាក​សៈ​អន ខឹងសម្បារ​ចំពោះ​ការរិះគន់​

6 Videos


អ្នកនាង អែ​ហ្វ តាក​សៈ​អន (Aff Taksaorn) ជា​តារា​ស្រី​ដែលមាន​ចរិត​សុភាពរាបសារ និង ទន់ភ្លន់ ហើយ​ការនិយាយស្តី​គឺ​គោរព​គេឯង​គ្រប់គ្នា ដោយ​អ្នក​ដែល​ធ្លាប់​រួម​ការងារ​ជាមួយ​បាន​ប្រាប់ថា អ្នកនាង អែ​ហ្វ ជាតា​រា​ដែល​មិន​ឆ្មើងឆ្មៃ ហើយ​មិន​ចូលចិត្ត​បង្កជម្លោះ​ជាមួយ​គេឯង​ឡើយ ព្រោះ​ជាទូទៅ​នាង​ជា​មនុស្ស​ដែលមាន​ចិត្ត​អត់ធ្មត់​។​

អែ​ហ្វ តាក​សៈ​អន ខឹងសម្បារ​ចំពោះ​ការរិះគន់​

អែ​ហ្វ តាក​សៈ​អន ខឹងសម្បារ​ចំពោះ​ការរិះគន់​

អែ​ហ្វ តាក​សៈ​អន ខឹងសម្បារ​ចំពោះ​ការរិះគន់​
​សម្រាប់​លើក​នេះ ភាព​អត់ធ្មត់​របស់​អ្នកនាង អែ​ហ្វ ប្រហែលជា​គ្រប់គ្រង​លែង​បាន​ទៀត ព្រោះ​កូនស្រី​សំណ​ប់​ចិត្ត​តែមួយ​របស់​អ្នកនាង ឈ្មោះថា «​ប្អូន ពី​ម៉ៃ​» ត្រូវគេ​យកមក​រិះគន់​មិន​ទុក​មុខ​ទុក​មាត់​ឱ្យ​អ្នកនាង អែ​ហ្វ ទាស់​តែ​សោះ​។ គួរ​រំឭក​ដែរ​ថា អ្នកនាង អែ​ហ្វ បាន​បង្ហោះ​រូប​ឃ្យូ​ត​ឃ្យូ​ត​គួរឱ្យ​ស្រឡាញ់​របស់​កូនស្រី​បង្អួត​មិត្ត​អ្នកគាំទ្រ ហើយ​ក៏មាន​វីដេអូ​វៃឆ្លាត​របស់​កូនស្រី​ដែល​រៀន​បញ្ចេញ​សម្លេង​ស្រែក​ដូច​សត្វ​។​

អែ​ហ្វ តាក​សៈ​អន ខឹងសម្បារ​ចំពោះ​ការរិះគន់​
​ដោយ​បន្ទាប់ពី​បង្ហោះ​មិនទាន់បាន​ប៉ុន្មាន ស្រាប់​តែមាន​មិត្ត​អ្នកគាំទ្រ​មួយចំនួន Comment ថា រូបរាង​កូន​របស់​អ្នកនាង អែ​ហ្វ មិន​ស្អាត​គួរឱ្យ​ស្រឡាញ់​ដូច​កូន​តារា​ឯង​ទៀត​សោះឡើយ​។ ពេលដែល​ឃើញ Comment ថាឱ្យ​កូនស្រី​ខ្លួន​បែបនេះ អ្នកនាង អែ​ហ្វ ក៏​មិនបាន​នៅ​ស្ងៀម​ឡើយ អ្នកនាង​បានធ្វើ​ការឆ្លង​តប​តាម​ចរិត​សុភាពរាបសារ​របស់​អ្នកនាង​ថា « អរគុណ​សម្រាប់​ពាក្យពេចន៍​សម្តី​រិះគន់​ទាំងឡាយ ព្រោះនេះ​ជាការ​រំឭក​ដែល​អ្នកនាង​ត្រូវ​ប្រៀនប្រដៅ​កូន​យ៉ាងម៉េច ដើម្បីឱ្យ​កូនស្រី​ត្រៀម​ចិត្ត​ទទួល​ដឹងឮ​ពីស​ម្តី​រិះគន់​ដែល​គ្មាន​ប្រយោជន៍​ពេល​ធំ​ឡើង​។

អែ​ហ្វ តាក​សៈ​អន ខឹងសម្បារ​ចំពោះ​ការរិះគន់​

ជាពិសេស ត្រូវឱ្យ​ដឹងថា ទើបតែ​អាយុ​បាន ១ ឆ្នាំ ក៏​ត្រូវគេ​រិះគន់​ទៅហើយ​។ ហើយ​សម្រាប់​អ្នក​ដែល​ពូកែ​រិះគន់ ក៏ត្រូវ​ចូលមក​មើល​សកម្មភាព​កូនស្រីរ​បស់​អ្នកនាង​ឱ្យបាន​ច្រើន ដើម្បី​ជួយ​ឱ្យ​អារម្មណ៍ល្អ​ជាង​នេះ បំបាត់​គំនិត​ចិត្តអាក្រក់​ក្នុង​ខ្លួន ព្រោះ​កូនស្រី​អ្នកនាង​តែងតែ​ធ្វើឱ្យ​អ្នក​នៅ​ជុំវិញខ្លួន​សើច​ញញឹម និង មាន​សេចក្តីសុខ ហើយ​នេះ​ជា​បំណងល្អ​ពី​ម្តាយ ប្អូន ពី​ម៉ៃ (​សំដៅលើ​អ្នកនាង អែ​ហ្វ​)»​។​

អែ​ហ្វ តាក​សៈ​អន ខឹងសម្បារ​ចំពោះ​ការរិះគន់​
​បើ​មើល​តាម​ពាក្យពេចន៍​ដែល​អ្នកនាង អែ​ហ្វ បាន​សរសេរ​ឆ្លើយតប គឺ​អ្នកនាង​ទ្រាំ​មិនបាន​ឡើយ​ដែលមាន​គេ​ថាឱ្យ​កូនស្រី​របស់​អ្នកនាង​បែបនេះ តែ​ប្រតិកម្ម​របស់​អ្នកនាង អែ​ហ្វ ក៏​មិនបាន​ទៅ​ជេរ​ដាក់​បណ្តាសារ​ឱ្យ​បុគ្គល​រូបនោះ​ឡើយ គឺ​គ្រាន់តែ​ណែនាំ​ឱ្យមើល​រូប​កូន​ឱ្យ​អ្នកនាង​ឱ្យបាន​ច្រើន​ទៅវិញ ព្រោះ​អាច​ប្តូរ​ចិត្តគំនិត​បានល្អ​ជាង​នេះ​៕ ខេ​រី​
(​ប្រភព​៖ អឹម​ថៃ​)

អែ​ហ្វ តាក​សៈ​អន ខឹងសម្បារ​ចំពោះ​ការរិះគន់​អែ​ហ្វ តាក​សៈ​អន ខឹងសម្បារ​ចំពោះ​ការរិះគន់​អែ​ហ្វ តាក​សៈ​អន ខឹងសម្បារ​ចំពោះ​ការរិះគន់​អែ​ហ្វ តាក​សៈ​អន ខឹងសម្បារ​ចំពោះ​ការរិះគន់​