សុខ សោ​ម៉ា​វ​ត្តី ស៊ីថ្លៃ​ដល់​ទៅ ៥ ពាន់​ដុល្លារ

6 Videos


​ក្រោយពី​វិលត្រឡប់​មកកាន់​ឆាក​សិល្បៈ​ជា​លើក​ទី​ពីរ តារា​សម្តែង​កូន​មួយ សុខ សោ​ម៉ា​វ​ត្តី មិន​ត្រឹមតែ​រក្សាបាន​ប្រជាប្រិយភាព​ប៉ុណ្ណោះ​ទេ កាន់តែ​ធ្វើ​ឲ្យ​នាង​មាន​សន្ទុះ​ខ្លាំង​ក្នុងការ​សម្តែង​ខ្សែភាពយន្ត​ថែមទៀត ជាពិសេស​រឿង​ដុំ​ខ្នាត​ធំ ព្រោះ​វត្តមាន​ខ្សែភាពយន្ត​នៅក្នុង​រោងកុន​ភាគតិច​ណាស់ ដែល​មិនមាន​វត្តមាន​របស់​នា​ង ។

សុខ សោ​ម៉ា​វ​ត្តី ស៊ីថ្លៃ​ដល់​ទៅ ៥ ពាន់​ដុល្លារ

សុខ សោ​ម៉ា​វ​ត្តី ស៊ីថ្លៃ​ដល់​ទៅ ៥ ពាន់​ដុល្លារ

​ឥទ្ធិពល​លើ​ទីផ្សារ​សិល្បៈ​នេះ មាន​អ្នកខ្លះ​បាន​លើក​ជា​សំណួរ​ថា សុខ សោ​ម៉ា​វ​ត្តី ឥឡូវ​ស៊ី​រឿង​ដុំ​ខ្លាំង​ម្លេះ ? ព្រោះ​ចាប់ពី​ពាក់កណ្តាល​ឆ្នាំ ២០១៥ រហូតមកដល់​ពេលនេះ នាង​បាន​គ្រង​តំណែង​តួឯក​(​រឿង​ដុំ​)​ជាង​ដប់​រឿង​ទៅហើយ ។ ចម្ងល់​នេះ​មាន​ផលិតករ​មួយចំនួន​បានលើកឡើង​ថា មួល​ហេតុដែល សុខ សោ​ម៉ា​វ​ត្តី មាន​ទីផ្សារ​រឿង​ដុំ​ខ្លាំង គឺ​មកពី​នាង​មាន​ទេពកោសល្យ​សម្តែង​បានល្អ ទាំង​កំប្លែង និង ឈុត​ឆាក​ស្នេហា គូប​ផ្សំ​រូប​សម្រស់ និង កេរ្តិ៍ឈ្មោះ​របស់​នាង​ល្អ​ផង​នោះ ទើប​ផលិតករ​ភាគច្រើន​ជ្រើស​យក​នាង ដោយសារ​រឿង​ដែល​នាង​សម្តែង​ភាគច្រើន​ជួយ​ឱ្យ​ថែ​កៅ​កុន​ចំណេញ​ប្រាក់​ច្រើន ។​

សុខ សោ​ម៉ា​វ​ត្តី ស៊ីថ្លៃ​ដល់​ទៅ ៥ ពាន់​ដុល្លារ

​ស្រប​ពេលដែល​ការងារ​សិល្បៈ​កំពុង​អំណោយផល លើ​ការថត​រឿង​ដុំ​ខ្លាំង​នេះដែរ ក៏មាន​ប្រភពពី​ផលិតករ​ម្នាក់​បាន​បង្ហើប​ប្រាប់ថា រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ​តម្លៃ​ខ្លួន សុខ សោ​ម៉ា​វ​ត្តី បាន​ឡើង​ខ្លាំង រហូតដល់​ទៅ ៥ ពាន់​ដុល្លារ​ក្នុង​ការថត​មួយ​រឿង ។ ផលិតករ​ដដែល​នេះ​បាន​បន្តថា ចំនួន​ទឹកប្រាក់​នេះ បើ​និយាយ​ពី​តម្លៃ​តួ​សម្តែង​លើ​ទីផ្សារ​ខ្សែភាពយន្ត សម្រាប់​តួ​ស្រីៗ គឺ សុខ សោ​ម៉ា​វ​ត្តី ខ្ពស់​ជាងគេ ពោលគឺ​នាង​ម្នាក់​អាច​ហៅ​តួ​ផ្សេងទៀត​បាន​បី ឬ បួន​នាក់​ឯណោះ ។

សុខ សោ​ម៉ា​វ​ត្តី ស៊ីថ្លៃ​ដល់​ទៅ ៥ ពាន់​ដុល្លារ

តែ​ទោះបីជា​តម្លៃ​ខ្លួន សុខ សោ​ម៉ា​វ​ត្តី ឡើង​ខ្លាំង​ក្តី ក៏​នៅតែមាន​ផលិតករ​ជាច្រើន​ចង់បាន​វត្តមាន​របស់​នាង រហូត​មានរឿង​ខ្លះ​នាង​គ្មាន​ពេល​ថត ផលិតកម្ម​សុខចិត្ត​ផ្អឹប​ការថត ព្រោះ​រង់ចាំ​វត្តមាន​នាង​ក៏មានដែរ​ ។​ ​ព័ត៌មាន សុខ សោ​ម៉ា​វ​ត្តី ឡើង​តម្លៃ​ថតកុន​មួយ​រឿង​រហូតដល់ ៥ ពាន់​ដុល្លារ​នេះ អ្នកយកព័ត៌មាន​រប​ស់​យើង​ក៏បាន​ទាក់​ទង់​សុំ​ការឆ្លើយតប​តាម​ទូរស័ព្ទ​ពី​នាង​ផងដែរ ប៉ុន្តែ​មិនអាច​ទាក់ទង​នាង​បានឡើយ ៕ តាន់ ចន្ថា​

សុខ សោ​ម៉ា​វ​ត្តី ស៊ីថ្លៃ​ដល់​ទៅ ៥ ពាន់​ដុល្លារសុខ សោ​ម៉ា​វ​ត្តី ស៊ីថ្លៃ​ដល់​ទៅ ៥ ពាន់​ដុល្លារសុខ សោ​ម៉ា​វ​ត្តី ស៊ីថ្លៃ​ដល់​ទៅ ៥ ពាន់​ដុល្លារសុខ សោ​ម៉ា​វ​ត្តី ស៊ីថ្លៃ​ដល់​ទៅ ៥ ពាន់​ដុល្លារសុខ សោ​ម៉ា​វ​ត្តី ស៊ីថ្លៃ​ដល់​ទៅ ៥ ពាន់​ដុល្លារ