ក្រុមក្រសួងការពារជាតិ ឈ្នះក្រុមបឹងកេតអង្គរ ២-១ នៃពានលីគកំពូលកម្ពុជា

ភ្នំពេញ៖ ព្រឹត្តិការណ៍ការប្រកួតពានរង្វាន់ លីគ កំពូលកម្ពុជាសប្តាហ៍ទី ៤នេះ ក្រុមបាល់ទាត់ ក្រសួងការពារជាតិ ឈ្នះក្រុមបាល់ទាត់ បឹងកេតអង្គរ លទ្ធផល ២-១ ខណៈក្រុមបាល់ទាត់ ព្រះរាជខ័ន ខេត្តស្វាយរៀង ក៏បានយកឈ្នះ ក្រុមបាល់ទាត់ ណាហ្គាវើល ក្នុងលទ្ធផល ២-១ នៅពហុកីឡដ្ឋានជាតិ កាលពីល្ងាចមិញ សម្រាប់២គ្រាប់ របស់ក្រុមបាល់ទាត់ ក្រសួងការពារជាតិ រកបានដោយ ខ្សែបម្រើប្រយុទ្ធ មកពីកូរ៉េខាងជើង ទាំង២នាក់ គឺកីឡាករ Kyong Ho រកបាននៅនាទី ទី៥១ និងកីឡាករ Myong Ho រកបាននៅនាទី ទី៨១ ខណៈក្រុមបាល់ទាត់ បឹងកេតអង្គរ រកបានដោយកីឡាករ Samuel នៅនាទីទី៨១។

លទ្ធផល ២-១ ដ៏វិសេសវិសាលនេះ ក្រុមបាល់ទាត់ ក្រសួងការពារជាតិ បានឡើងទៅឈរ លើកំពូលតារាង ៤ប្រកួត ឈ្នះទាំង៤ មាន១២ពិន្ទុ រីឯក្រុមបាល់ទាត់ បឹងកេតអង្គរ មាន៩ពិន្ទុ ធ្លាក់មកលេខ៣ ៤ប្រកួត ឈ្នះ៣ ចាញ់១ មាន៩ពិន្ទុ វិញ ចំណែក ព្រះខ័នរាជ ស្វាយរៀង ៤ប្រកួតឈ្នះ៣ ស្មើ១ និងមាន១២ពិន្ទុ មាន១០ពិន្ទុ ឈរលេខរៀងទី២៕

ក្រុមក្រសួងការពារជាតិ ឈ្នះក្រុមបឹងកេតអង្គរ ២-១ នៃពានលីគកំពូលកម្ពុជា