ត្រឹមមួយថ្ងៃសោះ ឡាន Tesla ម៉ូដែលថ្មីទទួលបាន ការកុម្ម៉ង់ទិញជាង ១៨០ ០០០គ្រឿង

ក្រោយពីរថយន្ត Tesla ម៉ូដែលថ្មីរបស់ក្រុមហ៊ុន សហរដ្ឋអាមេរិក បង្ហាញវត្តមាន ជាផ្លូវការបានត្រឹម មួយថ្ងៃសោះ ចំនួនកុម្ម៉ង់ទិញ ទទួលបាន កើនឡើង ដល់ទៅ ១៨ម៉ឺនគ្រឿងឯណោះ។

ត្រឹមមួយថ្ងៃសោះ ឡាន Tesla ម៉ូដែលថ្មីទទួលបាន ការកុម្ម៉ង់ទិញជាង ១៨០ ០០០គ្រឿង

រថយន្តថ្មីរបស់ក្រុមហ៊ុន Tesla ត្រូវបានគេស្គាល់ថាជាម៉ូដែល Model 3 ដែលវាជា ប្រភេទរថយន្ត អគ្គិសនី មានរូបរាងប្រណិត ព្រមទាំងមានចំណុច ពិសេសៗ ជាច្រើន។ នៅពីក្នុងរថយន្ត មានបំពាក់ដោយអេក្រង់ Touch Screen ទំហំ១៥អ៊ីញ សម្រាប់បង្ហាញព័ត៌មាន ហើយក៏មាន បំពាក់បច្ចេកវិទ្យា សុវត្ថិភាព គ្រប់ប្រភេទរបស់ Tesla។

ត្រឹមមួយថ្ងៃសោះ ឡាន Tesla ម៉ូដែលថ្មីទទួលបាន ការកុម្ម៉ង់ទិញជាង ១៨០ ០០០គ្រឿង

Model 3 មានប្រព័ន្ធផ្ទុកថាមពល អគ្គិសនី ដែលអាចឲ្យបរ បានចម្ងាយ យ៉ាងហោចណាស់ ៣២១គ.ម ចំពោះការសាក បញ្ចូលថាមពល មួយពេញ។ ត្បិតថា Tesla Model 3 ជាប្រភេទរថយន្ត អគ្គិសនី ប៉ុន្តែវាអាចបង្កើន សន្ទុះល្បឿនពី ០-៩៦គ.ម/ម៉ ប្រើរយៈពេលមិនដល់ ៦វិនាទីផង មិនចាញ់រថយន្ត ប្រើប្រាស់ប្រេងឥន្ធនៈ ប៉ុន្មានឡើយ។

ត្រឹមមួយថ្ងៃសោះ ឡាន Tesla ម៉ូដែលថ្មីទទួលបាន ការកុម្ម៉ង់ទិញជាង ១៨០ ០០០គ្រឿង

រថយន្តនេះនឹងមានដាក់លក់លើទីផ្សារ សហរដ្ឋអាមេរិក ក្នុងតម្លៃប្រមាណ ៣៥០០០ ដុល្លារ/មួយគ្រឿង ដោយកាលបរិច្ឆេទ ចេញលក់អាចនឹងចុងឆ្នាំ ២០១៧ ឬដើមឆ្នាំ២០១៨។ គួរបញ្ជាក់ដែរថា ដើម្បីកុម្ម៉ង់ទិញ រថយន្តនេះ អតិថិជនទាំងឡាយ ត្រូវបង់ប្រាក់កក់ ចំនួន ១០០០ដុល្លារ ជាមុន៕

ត្រឹមមួយថ្ងៃសោះ ឡាន Tesla ម៉ូដែលថ្មីទទួលបាន ការកុម្ម៉ង់ទិញជាង ១៨០ ០០០គ្រឿង

ប្រភពពី៖ sabay