អ្នកបើកយន្តហោះរូបសង្ហា ត្រូវគេព្យួរការងារ ក្រោយ Live លើអ៊ីនធឺណិត ពេលកំពុងធ្វើដំណើរ

អ្នកបើយន្តហោះចិនរូបសង្ហាម្នាក់ បានទាក់ទាញអ្នកគាំទ្រជាង ៦៤ ០០០នាក់ លើបណ្ដាញសង្គម Weibo បន្ទាប់ពីរូបគេបាន Live លើបណ្ដាញមួយនេះ អំឡុងពេលកំពុងហោះហើរ។

យ៉ាងណាក្ដី សកម្មភាពមួយនេះ ត្រូវបានអ្នកលេងអ៊ីនធឺណេត មួយចំនួនបានរិះគន់ អំពីការបំពានច្បាប់ លើយន្តហោះ នៃសុវត្ថិភាពរបស់ភ្ញៀវ។ ការ Live បានធ្វើឲ្យកក្រើក កាលពីថ្ងៃត្រង់ ថ្ងៃទី ៣១ ខែ មីនា ធ្វើឲ្យលេងអ៊ីនធឺណេត និងមន្ត្រីពាក់ព័ន្ធខឹងយ៉ាងខ្លាំង។
 
បើតាម Shanghai Daily ឲ្យដឹងថា អ្នកលេងអ៊ីនធឺណេតម្នាក់ បានបញ្ចេញមតិថា៖ ”ហេតុអ្វីអ្នកដំណើរ ទាំងអស់តម្រូវឲ្យ បិទទូរស័ព្ទ ពេលឡើង យន្តហោះ? ប៉ុន្តែអ្នកបើយន្តហោះ បែរជាបំពានលើច្បាប់ ទៅវិញ។ ក្រោយមានហេតុនេះ កើតឡើង ខាងមន្ត្រីក្រុមហ៊ុន អាកាសចរណ៍ បានចេញ សេចក្ដីថ្លែងការណ៍ថា បុរសដែលជាអ្នក បើកយន្តហោះនោះ ត្រូវបានព្យួរការងារ សិនហើយ ព្រោះទង្វើរបស់គេ បានធ្វើឲ្យប៉ះពាល់ ដល់អារម្មណ៍ អ្នកដំណើរ ហើយគេនឹងត្រូវ ប្រឈមមុខនឹង ការដាក់ទោស ដ៏ធ្ងន់ធ្ងរផងដែរ។

ទន្ទឹមនឹងនេះដែរ ចាប់តាំងពីរឿងនេះបែកចេញ អ្នកបើយន្តហោះសង្ហានេះ បានកើនអ្នកគាំទ្រ ៦ ០០០នាក់ លើគណនី Weibo ប៉ុន្តែរូបនឹងវីដេអូ របស់គេ ទាំងត្រូវបានលុបចេញ អស់ហើយ៕

ប្រភពពី៖ sabay