មនុស្ស​៧​នាក់​ស្លាប់​យ៉ាង​រន្ធត់​ ក្នុង​ហេតុការណ៍​បើក​ឡាន​ធ្លាក់​ទឹក​នៅ​ដ​ព្រែក​ខ្សេវ

មនុស្ស​៧​នាក់​ស្លាប់​យ៉ាង​រន្ធត់​ ក្នុង​ហេតុការណ៍​បើក​ឡាន​ធ្លាក់​ទឹក​នៅ​ដ​ព្រែក​ខ្សេវ



កណ្ដាល ​៖​ មនុស្ស​ក្នុង​រថយន្ត​លុច​ស៊ី​ស​៧​នាក់​ បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម និង​២​នាក់​ទៀត​រួច​ផុត​ពី​សេចក្ដី​ស្លាប់ ក្រោយពី​រថយន្ត​លុច​ស៊ី​RX300​មួយ​គ្រឿង​បាន​ធ្លាក់​ចូល​ក្នុង​ទឹកទន្លេ ពេល​បម្រុង​ឆ្លង​ដ។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ព្រលប់​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០១៦ ត្រង់​ចំណុច កំពង់ចម្លង​ភូមិ​ព្រែក​ខ្សេវ និង​ភូមិ​អង្គ​តាង ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្ដាល​។​
សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា រថយន្ត​ ដែល​ធ្លាក់​ទន្លេ​នោះ ម៉ាក លុច​ស៊ី​ស RX300 ផ្ទុក​មនុស្ស​៩​នាក់ រួម​ទាំង​អ្នកបើកបរ បាន​ធ្វើ​ដំណើរ​ទៅកាន់​លំនៅឋាន​វិញ​នៅ​សង្កាត់​ព្រែក​សំរោង ក្រុង​តាខ្មៅ​។ លុះ​បើក​មកដល់​ចំណុច ដ​. ព្រែក​ខ្សេវ​-​អង្គ​តាង ពេល​បើក​ចុះ​ទូក​ដ អ្នកបើកបរ​រថយន្ត​នោះ ជាន់​ហ្គែ​រ​ជ្រុល​ ធ្វើ​ឲ្យ​រថយន្ត​ស្ទុះ​ធ្លាក់​ចូល​ទឹកទន្លេ​លិច​តែម្ដង បណ្ដាល​ឲ្យ​មនុស្ស​ក្នុង​រថយន្ត​៧​នាក់​មាន​ក្មេង មាន​ចាស់​ត្រូវ​ស្លាប់។ ចំណែក​២​នាក់​ទៀត មាន​អ្នកបើកបរ និង​លោកយាយ​ម្នាក់​រួច​ផុស​ពី​សេចក្ដីស្លាប់។ ​ព័ត៌មាន​បន្ថែម​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ៕