សញ្ញា​នៃ​ការឈឺ​កដៃ ដែល​អ្នក​ត្រូវ​ឲ្យ​គ្រូពេទ្យ​ធ្វើការ​ពិនិត្យ​ឲ្យបាន​ច្បាស់លាស់​

សញ្ញា​នៃ​ការឈឺ​កដៃ ដែល​អ្នក​ត្រូវ​ឲ្យ​គ្រូពេទ្យ​ធ្វើការ​ពិនិត្យ​ឲ្យបាន​ច្បាស់លាស់​

​ការឈឺ​កដៃ គឺ​ពិត​ជា​ការ​តំអូញ​តំអែរ​មួយ ដែល​តែង​កើតមាន​ជា​ទូទៅ ហើយ​វា​មាន​មូលហេតុ​ជាច្រើន ដែល​ធ្វើ អោយ​អ្នក​ជួបប្រទះ​នឹង​បញ្ហា​នេះ ។ វា​ពិត​ជា​ការចាំបាច់​ណាស់ ក្នុងការ​ធ្វើ​រោគវិនិច្ឆ័យ​អោយបាន​ច្បាស់លាស់​ពី មូលហេតុ​នៃ រោគសញ្ញា​ទាំងអស់​របស់​អ្នក តាម​ដែល​វា​អាច​ធ្វើអោយ​ការព្យាបាល​មាន ប្រសិទ្ធភាព​ដោយ​ផ្ទាល់​ទៅ លើ​បញ្ហា​ទាំងនោះ​។​

​ប្រសិនបើ​អ្នក​មិនមាន ភាព​ច្បាស់លាស់​អំពី​មូលហេតុ​នៃ​ការឈឺចាប់​កដៃ​របស់​អ្នកនោះ​ទេ ឬ ក៏​ប្រសិនបើ​អ្នក មិន​បានដឹង​ពី​ការព្យាបាល​ដ៏​ពិសេស​ណាមួយ សម្រាប់​ស្ថានភាព​អ្នក​ទេ នោះ​អ្នក​គប្បី​ស្វែងរក​ជំនួយ​ផ្នែក វេជ្ជសាស្ត្រ អោយបាន​ជា​បន្ទាន់​។  ការ​ព្យាល​សម្រាប់​ស្ថានភាព​ទាំងនេះ ត្រូវតែ​មាន​ឥទ្ធិពល​ដោយផ្ទាល់ ទៅលើ មូលហេតុ​ជាក់លាក់​ណាមួយ របស់​បញ្ហា​អ្នក​។ ទាំងនេះ គឺជា​សញ្ញា​មួយ​ចំនួន ដែល​អ្នក​ត្រូវ​តែ​ទៅ​អោយ​គ្រូពេទ្យ ធ្វើការ​ពិនិត្យ ៖
 

  • ​មិន​មាន​សម្ថ​ភាព ក្នុងការ​កាន់​វត្ថុ​អ្វីមួយ ឬ មិន​អាច​ប្រើ​ដៃ​របស់​អ្នក​បាន​។​
  • ​ការរង​របួស ដែល​បណ្តាល​អោយ មានការ​ខូច​ទ្រង់ទ្រាយ​របស់​សន្លាក់​។​
  • ​មាន​ការឈឺចាប់​កដៃ នៅក្នុង​ពេល​យប់ ឬ ក៏​នៅ​ពេល​កំពុង​គេង​លក់​។​
  • ​មាន​ការឈឺចាប់​នៅ​កដៃ បន្ត​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​។​
  • ​មិន​មាន​សម្ថ​ភាព ក្នុង​ការបត់ ឬ ដាក់​សន្លាក់ឆ្អឹង​កដៃ​អោយ​ត្រង់​។​
  • ​មានការ​ហើមប៉ោង ឬ មានការ​ជាំ​ជា​ពិសេស​ណាមួយ នៅ​ជុំវិញ​សន្លាក់ ឬ នៅ​កំភួនដៃ​។​
  • ​មាន​សញ្ញា​នៃ​ការបង្ក​រោគ រួមមាន​ដូចជា​៖ គ្រុ​នក្តៅ​, ឡើង​ក្រហម និង ក្តៅ​។​
  • ​មាន​រោគសញ្ញា​ផ្សេងៗ មិនធម្មតា​ដទៃទៀត ៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី03 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។