គោលនយោបាយ​៤​ចំណុច​ធ្វើ​ឲ្យ​សមាជិក​បក្ស​ផ្សេង​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា

ខេត្តព្រៃវែង ៖ ពិត​ណាស់​គោលនយោបាយ​៤​ចំណុច​របស់​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ពង្រឹង​ឃុំ​ត្នោត ស្រុក​កញ្ជ្រៀច ទទួល​បាន​លទ្ធផល​ជា​បន្តបន្ទាប់ ១.​បង្កើត​ឲ្យ​មាន​ម​ជ្ឍ​មណ្ឌល​កុំ​ព្យួ​ទ័​រ ២.​សាលារៀន​ភាសា​អង់គ្លេស​ដោយ​មិន​គិត​ថ្ងៃ ៣.​ប្រមូលផ្តុំ​សិស្សានុសិស្ស​វិទ្យាល័យ  អនុ​វ​ទ្យា​ល័យ និង​យុវជន​មហាជន ចូលរួម​ក្នុង​វិស័យ​កីឡា​(​បាល់ទះ បាល់ទាត់​) និង​៤.​នយោបាយ​ធ្វើ​កសិកម្ម​ជាមួយ​កសិករ ។

ភាព​ជោគជ័យ​៤​ចំណុច​ខាងលើ​នេះ កាលពី​ព្រឹក​ថ្ងៃ​ទី​៣ មេ​សា មាន​សមាជិក​សមាជិការ​គណបក្ស​មក​ពី​បក្ស​ផ្សេង បាន​សុំ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ត្នោត ប្រមាណ​ចំនួន​១៦១​នាក់ ។ ក្នុង​ពិធី​នោះ​លោក ឡុ​ង ស្រេង អនុប្រធាន ក្រុមការងារ​ស្រុក​កញ្ជ្រៀច និង​ជា​ប្រធាន​គណ​:​ពង្រឹង​ឃុំ​ត្នោត បាន​ទទួល​ស្វាគមន៍​ដោយ​សោមនស្ស​រីករាយ ចំពោះ​សមាជិក សមាជិកា​ថ្មី និង​បាន​ជួប​សំណេះ​សំ​ណាល​រាកទាក់ កក់ក្តៅ​ក្រៃ​លែង​ក្នុង​នាម​ជា​ជនជាតិ​ខ្មែរ​តែ​មួយ ។

លោក ឡុ​ង ស្រេង បាន​ថ្លែង​ទៅ​កាន់​សមាជិក សមាជិកា​បក្ស​ថ្មី​នោះ​ថា មូលហេតុ​ធ្វើ​ឲ្យ​សមាជិក សមាជិការ និង​ប្រជា​ពលរ​ដ្ន​ចំនួន​១៦១​នាក់ ដែល​អតីត​:​ជា​សមាជិក​បក្ស​ផ្សេង​នោះ បាន​ចូលរួម​ជាមួយ​គណ​ប្រជាជន​កម្ពុជា ដោយ​គណបក្ស​ប្រជាជន​កម្ពុជា មាន​គោលនយោបាយ​ច្បាស់លាស់ ។ លោក ឡុ​ង ស្រេង បន្ត​ថា គោលនយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា តែងតែ​ចុះ​ជាប់​ជាមួយ​ប្រជាពលរដ្ឋ យកចិត្ដទុកដាក់​ជាមួយ​កសិករ សិស្សានុសិស្ស និង​ក្រុម​យុវជន ដឹង​សុខ​ដឹង​ទុក និង​ជួយ​ដល់​ការ​លំបាក​របស់​ប្រជាពលរដ្ឋ ដែល​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ។  

គោលនយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ការពារ​បាន​នូវ​ស្ថេ​រ​ភាព សន្ដិសុខ ស្ថេ​រ​ភាព​សេដ្ឋកិច្ច និង​ស្ថេ​រ​ភាព​នយោបាយ ក្រោម​ការ​ដឹកនាំ​ដ៏​ប៉ិនប្រសព្វ និង​ឈ្លាសវៃ របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន ជា​នាយក​រដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ដោយ​មើលឃើញ​គោលនយោបាយ និង​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា មាន​ទិស​ដៅ​សំខាន់ ច្បាស់លាស់​នោះ​ហើយ បានជា​សមាជិក សមាជិកា​បក្ស​ផ្សេង​ស្ម័គ្រចិត្ត​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ ៕