ទុ​ស្សេ​ខ្សែភ្លើង​ក្បែរ​កាស៊ីណូ បង្ក​ការ​ភ្ញាក់ផ្អើល

ខេត្តបន្ទាយមានជ័យ ៖ នៅ​វេលា​ម៉ោង​៦​និង​៣៥​រសៀល ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០១៦ មាន​ករណី​ទុ​ស្សេច​ចរន្ដអគ្គិសនី ស្ថិត​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោង​ប៉ែ​ត ខេត្តបន្ទាយ មានជ័យ នៅ​ម្ដុំ​ក្បែរ​កាស៊ីណូ ជិត​មាត់ច្រក​អន្ដរជាតិ​ប៉ោង​ប៉ែ​ត ។ ករណី​ទុ​ស្សេ​ខ្សែភ្លើង​ខាងលើ បណ្ដាល​មក​ពី​ភ្លៀង​មួយ​មេ​ធំ និង​ខ្ស​ល់​កន្ដ្រាក់​យ៉ាង​ខ្លាំង ព្រមទាំង​កា​រត​ខ្សែភ្លើង​គ្មាន​ស្ដង់ដារ និង​មាន​ភាពរ​ញ៉េ​រ​ញ៉ា ធ្វើ​ឱ្យ​មានការ​ឆាប់ឆេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ភ្ញៀវ​បរទេស និង​ប្រជាពលរដ្ឋ​នៅ​ម្ដុំ​នោះ តែ​សំណាងល្អ​មិន​បណ្ដាល​ឱ្យ​មានការ​ប៉ះពាល់​ដល់​លំនៅ​ឋាន​ប្រជា​ព​រដ្ឋ និង​គ្មាន​គ្រោះថ្នាក់​ដល់​មនុស្ស ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​មាន​ភ្លៀង និង​ខ្ស​ល់​បោកបក់​យ៉ាង​ខ្លាំង រំពេច​នោះ​ក៏​ស្រាប់តែ​មានការ​ទុ​ស្សេ​ចរន្ដអគ្គិសនី​ឡើង បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ធ្វើ​អន្ដរា​គន៍ និង​សមត្ថកិច្ច​ដែល​ឈរជើង​នៅ​ម្ដុំ​នោះ ក៏​បាន​ហៅ​រថយន្ដ​ពន្លត់​អគ្គិភ័យ​របស់​កាស៊ីណូ​មក​ជួយ​ពន្លត់​ទាន់​ពេលវេលា ។ ប្រជាពលរដ្ឋ បាន​ធ្វើការ​រិះគន់​ថា ការ​ទុ​ស្សេ​ចរន្ដអគ្គិសនី​ខាងលើ​នេះ គឺ​មក​ពី​ក្រុមហ៊ុន​រៀបចំ​ត​ខ្សែភ្លើង​គ្នាន​ស្ដង់ដារ និង​គ្មាន​សណ្ដាប់ធ្នាប់ នេះ​សំណាង​ហើយ​ដែល​គ្មាន​អ្នកដំណើរ​ឆ្លង់កាត់ កុំ​អី​ពិតជា​មាន​គ្រោះថ្នាក់​ធំ​ហើយ​មើលទៅ ។ ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន មេត្ដា​យកចិត្ដទុកដាក់​ត​ខ្សែភ្លើង​ឱ្យ​មាន​សណ្ដាប់ធ្នាប់ និង​មាន​ស្ដង់ដារ ។

គួរ​រំលឹក​ផង​ដែរ​ថា បច្ចុប្បន្ន អគ្គិសនី​ជា​ប្រភព​ថាមពល​មួយ​ដ៏​សំខាន់​ដែល​មិន​អាច​ខ្វះ​បាន ដូច្នេះ​ក្រុម​ហ៊ុ​នានា ត្រូវ​មាន​បច្ចេកទេស ក៏​ដូច​ជា​វិជ្ជាជីវ​ក្នុង​កា​រត​ខ្សែភ្លើង​ឱ្យ​មាន​ស្ដង់ដារ និង​មានការ​ត្រួតពិនិត្យ​ពី​មន្ដ្រី​ជំនាញ ដើម្បី​ឱ្យ​មាន​ប្រសិទ្ធភាព​ដល់​ប្រជាពលរដ្ឋ ៕