ទុស្សេ ​ខ្សែ​ភ្លើង​នៅ​ខាង​មុខ​កាស៊ីណូ​ហូលីដេ ​ធ្វើ​ឲ្យ​ភ្ញៀវ​​រត់​ជាន់​ជើង​គ្នា​ទាំង​យប់

ទុស្សេ ​ខ្សែ​ភ្លើង​នៅ​ខាង​មុខ​កាស៊ីណូ​ហូលីដេ ​ធ្វើ​ឲ្យ​ភ្ញៀវ​​រត់​ជាន់​ជើង​គ្នា​ទាំង​យប់



ប៉ោយប៉ែត​ ៖ ​មាន​ហេតុការណ៍​ ទុស្សេ​​​​​ខ្សែ​ភ្លើង​មួយ​ បាន​កើត​ឡើង​នៅ​ខាង​មុខ​កាស៊ីណូ​ហូ​លី​ដេ ​ស្ថិត​នៅ​សង្កាត់​.​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ ជា​ខ្លាំង​ដល់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ ដែល​នៅ​ជិត​កន្លែង​កើតហេតុ​​នៅ​មុន​នេះ​បន្តិច។

ពេល​កើតហេតុ​ភ្លាមៗ គេ​ឃើញ​កម្លាំង​សមត្ថកិច្ច រួមទាំង សន្តិសុខ​កាស៊ីណូ ជាច្រើន​នាក់ បាន​ទាក់ទង​ហៅ រថយន្ត​ពន្លត់​អគ្គិភ័យ ចំនួន​០១​គ្រឿង មកដល់​កន្លែង​កើតហេតុ​ ប៉ុន្តែ​ដោយសារ ខ្លាច​ឆ្លង​ចរន្ត​អគ្គិភ័យ សមត្ថកិច្ច​ក៏​ប្រើ បំពង់​​​ពន្លត់​អគ្គិភ័យ ជំនួស​វិញ។ ទោះ​ជា​យ៉ាង​ណា​ហេតុការណ៍​ខាង​លើ​នោះ​ពុំ​បណ្ដាល​ឲ្យ​អ្នក​ណា​ម្នាក់​រង​គ្រោះ​ថ្នាក់​ឡើយ៕

ទុស្សេ ​ខ្សែ​ភ្លើង​នៅ​ខាង​មុខ​កាស៊ីណូ​ហូលីដេ ​ធ្វើ​ឲ្យ​ភ្ញៀវ​​រត់​ជាន់​ជើង​គ្នា​ទាំង​យប់