មកពី​ឆេង​ម៉េង បើករថយន្ត​ធ្លាក់ចូល​ទន្លេ​ស្លាប់​៦​នាក់​

កណ្តាល:
​រថយន្ត​លុ​ច្ស​ស៊ី​ស​១​គ្រឿង​ជិះ​គ្នា​៩​នាក់ ធ្លាក់ចូល​ទន្លេ ស្លាប់​៦​នាក់ ដោយ​៣​នាក់​ទៀត ជួយសង្គ្រោះទាន់ពេលវេលា នៅ​ស្រុក​ស្អាង​ ខេត្តកណ្តាល​។

​មនុស្ស​៦​នាក់ ក្នុងចំណោម​៩​នាក់ បាន​ស្លាប់ នៅក្នុង​រថយន្ត ដោយឡែក​អ្នកបើកបរ និង​ម្នាក់ទៀត រួច​ផុតពី​គ្រោះថ្នាក់ ដោយសារ​លោត​ចេញពី​រថយន្ត​ទាន់ពេលវេលា​។​ពួកគេ ជាអ្នករស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល។ រថយន្តលុច្សស៊ីស RX-300 ពណ៌សពាក់ស្លាកលេខ 2F-9169នោះ បានបើកចុះទូកចម្លង បណ្តាលឲ្យរថយន្ត ជ្រុលធ្លាក់ទឹក។

​ហេតុ​ការណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៧​និង​៤០​នាទី​យប់ ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៦ នៅ​ច​ណុ​ច​កំពង់ ចម្លង​ស្វាយ​ប្រទាល​-​ព្រែក​ខ្សេវ ស្រុក​ស្អាង ខេត្តកណ្តាល​។

សមត្ថកិច្ចបានឲ្យដឹងថា
មុនពេលកើតហេតុ ពួកគាត់ទាំងអស់គ្នា បានធ្វើដំណើរមកពីឆេងម៉េង។
អ្នកបើកបរ បានស្រវឹងជោកជាំ សាច់ញាតិ បានអង្វរមិនឲ្យបើក តែគេមិនព្រម
និងថែមទាំងសាច់ញាតិរកវាយថែមទៀត ដោយភាពរឹងទទឹង ទើបបង្កឲ្យមានគ្រោះថ្នាក់កើតឡើង បណ្តាលឲ្យសាច់ញាតិស្លាប់ ៦ នាក់
និង៣ នាក់ រួចផុតពីគ្រោះថ្នាក់ក្នុងហេតុការណ៍គួរឲ្យរន្ធត់នេះ៕​