សាលា​រាជធានី​ ស្នើ​និពន្ធ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ចុះផ្សាយ​អត្ថបទ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​

ភ្នំពេញ:
លោក មាន ចាន់​យ៉ា​ដា នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បានចេញ​លិខិត​មួយច្បាប់ ដោយ​ស្នើ​ដល់​លោក​និពន្ធ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដែល​បាន​ចុះផ្សាយ​ព័ត៌មាន​ដាក់​ចំណងជើង​ថា "​អភិបាល​រាជធានី​ភ្នំពេញ​ត្រៀម​បង្ក្រាប​ការតវ៉ា​" ដែល​ក្នុង​នោះបាន​លើ​ឡើង​ពីស​ម្តី​របស់លោក​អ៊ូ វីរៈ ដែល​បាន​អះ​អាំង​ខ្លួន​ជា​អ្នកវិភាគ​ឯករាជ្យ​ថា "​ខ្ញុំ​គិតថា វា​ឆ្កូត​"​។​

​ក្នុង​លិខិត​របស់​សាលា​រាជ​ធា​នៅ​ភ្នំពេញ នៅ​ថ្ងៃទី​៣​ខែមេសា​នេះ​ថា លោកនាយក​រដ្ឋបាល បាន​បន្ថែមថា ការលើកឡើង​ខាងលើនេះ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​ស្ថិតក្នុង​ព្រំដែន​ច្បាប់​និង​គោរព​ដល់​សិទ្ធិ​អ្នកដទៃ ហើយ​ករណីនេះ​គឺជា​ការប្រើប្រាស់​ពាក្យសម្តី​មិន​សមរម្យ​និង​គ្មាន​គ្រមសីលធម៌​។ ជាមួយ​នោះ លោក​ចាន់​យ៉ា​ដា បានស្នើ​ឲ្យ​និពន្ធ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ធ្វើការ​ចុះផ្សាយ​អត្ថបទ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​និង​ក្រមសីលធម៌​វិជ្ជាជីវៈ​៕

សាលា​រាជធានី​ ស្នើ​និពន្ធ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ចុះផ្សាយ​អត្ថបទ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​