បាក់​រណ្តៅ​រ៉ែ​មាស​នៅ​ស្រុក​ភ្នំព្រឹក ស្លាប់​មនុស្ស​ម្នាក់

6 Videos


សាកសព​បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​នៅក្នុង​ណ្តៅ​រ៉ែ​មាស​បន្ទាប់ពី​បាក់​រណ្តៅ រុករក​រ៉ែ​មាស សង្កត់​ក្នុង​តំបន់ហាមឃាត់ ។ ការបាក់​រណ្តៅ​រ៉ែ​មាស​នៅ​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៦​នេះ ដោយមាន​ប្រជាពលរដ្ឋ​ចំនួន ៤ នាក់ ដែល​រស់នៅ​ភូមិ​អូរ​ល្ហុង ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ដែល​នៅក្នុង​ហេតុ​​ការណ៍​នោះដែរ​បាន​បារាយ​ការណ៍​ទៅ​សមត​កិច្ច ។​

បាក់​រណ្តៅ​រ៉ែ​មាស​នៅ​ស្រុក​ភ្នំព្រឹក ស្លាប់​មនុស្ស​ម្នាក់

បាក់​រណ្តៅ​រ៉ែ​មាស​នៅ​ស្រុក​ភ្នំព្រឹក ស្លាប់​មនុស្ស​ម្នាក់

​តាម​ការ​ឲ្យ​ដឹង​ពី​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​បាន​បញ្ជាក់ថា នៅវេលា​ម៉ោង​ប្រមាណ​ជា ១ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី ១ ខែមេសា​នេះ មាន​ប្រជាពលរដ្ឋ​ចំនួន​៤​នាក់ ដែល​រស់នៅ​ភូមិ​អូរ​ល្ហុង ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង បាននាំគ្នា​រុក​ព្រៃ​ចូលទៅ​កាន់​តំបន់​រុករក​រ៉ែ​មាស ដែលមាន​ទីតាំង​ទល់មុខ​នឹង​ភូមិ​ថ្នល់​បត់ ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ។​

បាក់​រណ្តៅ​រ៉ែ​មាស​នៅ​ស្រុក​ភ្នំព្រឹក ស្លាប់​មនុស្ស​ម្នាក់

​ក្នុងការ​រុករក​នេះ​គេ​បានចាប់ផ្តើម​ចុះទៅ​ក្នុង​រណ្តៅ​ចាស់​ដែល​ត្រូវបាន​គេ​បោះ​បង់​ដើម្បី​ធ្វើការ​គាស់កកាយ ​យក​រ៉ែ​មាស​ចេញពី​រណ្តៅ ។ នៅពេល​នោះដែរ​គឺ​ជនរងគ្រោះឈ្មោះ នួន ទ្រា ភេទ​ប្រុសអាយុ ៥ ០​ឆ្នាំរស់នៅក្នុង​ភូមិ​អូរ​ល្ហុង ជា​អ្នក​ចុះ ទៅក្នុង​បាត​រណ្តៅ​ដែលមាន​ជម្រៅ​ជ្រៅ​បង្គួរ ។ មួយសន្ទុះ​ក្រោយមក​ក៏មាន​ការ​ឆោ ឡោ​ឡើង ដោយសារតែ​រណ្តៅ​ដែល​ជនរងគ្រោះ​កំពុង​ចុះ​នោះបាន​បាក់​ដី​យ៉ាង​ធំសង្កត់​ទៅលើ​ជនរងគ្រោះ​ដែល​កំពុង​អង្គុយ​ក្នុង​បាត​រណ្តៅ​ធ្វើឲ្យមានការ​ថប់ដង្ហើមស្លាប់​ភ្លាមៗ​ផងដែរ​។ ក្រុមបក្ខ​ពួក​ដែល​នៅ​សេស សល់​ចំនួន ៣ នាក់ បាន​ខំប្រឹងប្រែងជួយ​ជីក​កកាយ​ដើម្បី​ទាញយក​ជនរងគ្រោះ​អោយចេញ​ផុតពី​បាត​រណ្តៅ ប៉ុន្តែ​ពួកគេ​មិនអាច​ទាញយក​បានឡើយ​គឺ​រហូតដល់​ព្រឹក​ទើប​យកស​ពបាន ។​

បាក់​រណ្តៅ​រ៉ែ​មាស​នៅ​ស្រុក​ភ្នំព្រឹក ស្លាប់​មនុស្ស​ម្នាក់

​លោក អ៊ា​ន មាឃ ប្រធាន​មន្ទីរ​រ៉ែ និង ថាមពល​ខេត្ត បាន​លើកឡើងថា​កន្លង​មក​លោក បានចេញ​សារាចរ​ណែនាំ​ម្តង​ជា​ពីរដង​រួចមកហើយ​ដើម្បី​ឲ្យ​សមត្ថកិច្ច​ក៏ដូចជា​អាជ្ញាធរ​នៅតាម​តំបន់​នោះ​ជួយ​រារាំង​និង​ទប់ស្កាត់​រាល់​បទល្មើស​នៃ​ការរុករក​រ៉ែ​មាស​នេះ​ដើម្បី ឲ្យ​ពួកគេ​ធ្វើ​ច្បាប់​អោយបាន​ត្រឹមត្រូវ ៕ សុថា​ត់​