ករណី​ដំឡូង​មី​លាយ​ដីខ្សាច់ តុលាការ​ផន្ទាទោស​ដាក់គុក​ម្នាក់ៗ ១ ឆ្នាំ ពិន័យ ១០ លាន​រៀល​

6 Videos


​ថៅកែ​ដំឡូង​មី​ក្រៀម​រួមជាមួយ​កូនប្រសា​និង​កម្មករ​ម្នាក់ទៀត​ដែល​ត្រូវ​សមត្ថកិច្ច​ធ្វើការឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​លួច​បន្លំ​លាយ​ដីខ្សាច់​ជាមួយ​ចំណិត​ដំឡូង​ក្រៀម​ដើម្បី​លក់​ឲ្យ​ឈ្មួញ​ថៃ​កេងចំណេញ​ភ្នែកជញ្ជីង​នោះ ឥឡូវ​ត្រូវបាន​ចៅក្រម​សាលាដំបូង​ខេត្តបាត់ដំបងសម្រេច​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ម្នាក់ៗ ១ ឆ្នាំ និងពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ ១០ លាន​រៀល​ពីបទ​ក្លែងបន្លំ​គុណភាព ។​

ករណី​ដំឡូង​មី​លាយ​ដីខ្សាច់ តុលាការ​ផន្ទាទោស​ដាក់គុក​ម្នាក់ៗ ១ ឆ្នាំ ពិន័យ ១០ លាន​រៀល​

ករណី​ដំឡូង​មី​លាយ​ដីខ្សាច់ តុលាការ​ផន្ទាទោស​ដាក់គុក​ម្នាក់ៗ ១ ឆ្នាំ ពិន័យ ១០ លាន​រៀល​

​ការផ្ដន្ទាទោស​នេះ​បាន​ធ្វើឡើង​នៅក្នុង​សវនាការ កាលពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ ២០១៦ ដោយ​លោក​ចៅក្រម អ៊ុក សុវណ្ណារិទ្ធ បានសម្រេច​ផ្ដន្ទាទោស ។ ទី​១-​ឈ្មោះ ហុង ហាន ភេទ​ប្រុស​អាយុ ៥៤ ឆ្នាំរស់នៅ​ភូមិ​អូរ​ចំ​ណិ​ប ឃុំ​តា​ស្ដា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ជា​ថៅកែ​សៃ​ឡូ​ត៏​ប្រមូល​ទិញ​ដំឡូង ។ ទី​២-​ឈ្មោះ សុំ ខន ទី​៣-​ឈ្មោះ​ ​ងួន បុល ត្រូវជា​កូនប្រសា និង​កម្មករ​រស់នៅ​ជាមួយ​ថៅកែ​ឈ្មោះ ហុង ហាន ។​

​កាលពី​ថ្ងៃទី ២៩ ខែមីនា ឆ្នាំ​២០១៦ កន្លងទៅនេះ កម្លាំង​នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​សេនីយ៍ ឡុង ស្រេង អនុប្រធាននាយកដ្ឋាន​បានសហការ​ជាមួយ​សមត្ថកិច្ច​ខេត្តបាត់ដំបង​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញារង ហេង លុយ បាន​ចុះ​ឆែកឆេរ​ត្រួតពិនិត្យ​ទីតាំង​ប្រមូល​ទិញ​ដំឡូង​មី​សម្រាប់​លក់​នាំ​ចេញទៅ​ប្រទេសថៃ​មួយកន្លែងដោយ​រកឃើញ​ចំណិត​ដំឡូង​មី​ក្រៀម​ប្រមាណ​ជា​១០០ តោន ក្នុងនោះមាន​លាយ​ដីខ្សាច់ ៤០ ភាគរយ ក៏​សម្រេច​ចាប់​រឹបអូស​យក​ដុត​កម្ទេចចោល​រួមទាំងឃាត់ខ្លួន​ម្ចាស់​ទីតាំង​និង​កម្មករ​២​នាក់​ទៀត​យកទៅ​សួរនាំ ។​

ករណី​ដំឡូង​មី​លាយ​ដីខ្សាច់ តុលាការ​ផន្ទាទោស​ដាក់គុក​ម្នាក់ៗ ១ ឆ្នាំ ពិន័យ ១០ លាន​រៀល​

​តាម​ចម្លើយ​របស់លោក​ហុង​ហាន​បាន​សារភាពថា​ទីលាន​ហាល​ដំឡូង​សព្វថ្ងៃនេះគាត់​បាន​ជួល​ទៅ​ឲ្យ​បុរស​ម្នាក់​ជា​ជនជាតិ​ថៃ ដែលមាន​ឈ្មោះ ណាយ ថង​​ស្សាក់​ឌី​ភិ​កុល​ថង ភេទ​ប្រុស​អាយុ ៤១ ឆ្នាំ ។ តាម​ចម្លើយ​របស់​ឈ្មោះ ហុង ហាន បាន​ឲ្យ​ដឹង​ទៀតថា​បុរស​ជនជាតិ​ថៃ​បាន​បញ្ជា​ឲ្យ​កម្មករ​របស់គាត់​យក​ដីខ្សាច់មក​លាយ​ក្នុង​ដំឡូង​មី ដែល​ចិត​រួច​ក្នុង​មួយ​តោន​ដំឡូងលាយ​ដីខ្សាច់​៤០% ។

​កន្លងមក​ក្រសួងពាណិជ្ជកម្ម​បាន​ខិតខំ​ទៅ​ចរចា​រក​ទីផ្សារ​ផលិតផល​កសិកម្ម​នៅប្រទេស​ចិន​ដូចជា​ដំឡូង​ហាល​ស្ងួត ពោត អង្ករ​…​ដើម្បី​ឲ្យ​ប្រជាកសិករ​ខ្មែរ​មាន​ទីផ្សារលក់ដូរ និងមានការ​ងារ​ធ្វើ​នៅក្នុង​ស្រុក​តែ​បែរជា​ឈ្មួញ​ខិលខូច​ប្រើ​គំនិត​ទុច្ចរិត​ធ្វើ​ឲ្យ​ឈ្មួញ​បរទេស​បាត់​ទំនុកចិត្ត​មកលើ​កសិផល​របស់​ខ្មែរ​យើង​បែបនេះ​ទៅវិញ ៕ សុថា​ត់​