Q&A : តើ​ថ្នាំ​ពន្យារកំណើត​ប្រភេទ ២១ គ្រាប់ គេ​ប្រើ​ដូចម្តេច ?

6 Videos


​សំណួរ ៖ នាង​ខ្ញុំ​ទើបតែ​រៀបការ​ហើយ​ថ្មីៗ​ពួកយើង​ទាំងពីរ​នាក់​មិនទាន់​ចង់បាន​កូន​ឡើយដំបូង​ពួកយើង​សម្រេចចិត្ត​ពន្យារកំណើត​ដោយ​ប្រើ​ស្រោមអនាម័យ ។ ប៉ុន្តែ​ជួនកាលអារម្មណ៍និងតម្រូវការ​ផ្លូវភេទ​របស់​យើង​វា​កើតឡើង​ភ្លាមៗ ហើយ​ជួនកាល​យើង​មិនបានស្តុក​ស្រោមអនាម័យ​ទុក​សម្រាប់​ប្រើ ។ ឥឡូវនេះ​នាង​ខ្ញុំ​និង​ស្វាមី​ក៏​សម្រេចចិត្តថា​ប្តូរ​មកពន្យារកំណើត​ដោយ​ការប្រើ​ថ្នាំ​ពន្យារកំណើត​ប្រភេទ ២១ គ្រាប់ ប៉ុន្តែ​មិនដឹងថា​ត្រូវ​ប្រើយ៉ាងដូចម្តេច ? ម្យ៉ាងទៀត​នាង​ខ្ញុំ​ចង់​ជម្រាប​សួរថាតើ​ការប្រើ​ថ្នាំ​ពន្យារកំណើត​យូរៗ​វាប៉ះពាល់​ដល់​សុខភាព​យ៉ាងដូចម្តេចខ្លះ ?

​ចម្លើយ ៖ បើជា​ថ្នាំ​ពន្យារកំណើត​ប្រភេទ ២១ គ្រាប់ត្រូវ​ចាប់ផ្តើម​លេប​គ្រាប់​ទីមួយ​នៅ​ថ្ងៃ​ដំបូងនៃ​វដ្ត​រដូវ​ដោយ​ត្រូវ​សរសេរ​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ​លើ បន្ទះ​ថ្នាំ​ផងរួច​លេប​តាម​ថ្ងៃ​ដើម្បី​កុំឱ្យច្របូកច្របល់ហើយ​លេប​តាម​សញ្ញា​ព្រួញ​រហូត​ទាល់តែ​អស់ពី​បន្ទះ​ទើប​ផ្អាក​លេប ៧ ថ្ងៃ ។ ក្នុងអំឡុង​ពេលដែល​ផ្អាក ៧ ថ្ងៃនោះប្រសិនបើ​មាន​រដូវ​មក​ត្រូវ​ចាប់ផ្តើមលេប​បន្ទះ​ថ្មី​បន្ត នៅ​ថ្ងៃទី ៨ ទោះជា​រដូវ​មក​ក៏ដោយ ។ ប្រសិនបើ​លេប​នៅ​ថ្ងៃ​ដំបូង​ដែល​រដូវ​មក​នឹងមានប្រសិទ្ធភាព​ក្នុងការ​ការពារ​កំណើត​បាន​ភ្លាមដោយ មិនចាំបាច់​ប្រើ​វិធី​ផ្សេងៗ​គួបផ្សំ ។ ប៉ុន្តែ​ប្រសិនបើភ្លេច​ត្រូវ​ចាប់ផ្តើម​លេប​ថ្ងៃទី ២-៥ នៃ​ការ​មក​រដូវ​នឹង មាន​ប្រសិទ្ធភាព​ក្នុងការការពារ​កំណើត​ភ្លាមដោយមិនចាំបាច់​ប្រើ​វិធី​ផ្សេង​គួបផ្សំ ។​

Q&A : តើ​ថ្នាំ​ពន្យារកំណើត​ប្រភេទ ២១ គ្រាប់ គេ​ប្រើ​ដូចម្តេច ?

​មិនទាន់មាន​អំ​ណះអំ​ណា​ង​ដែលថា​ការ​លេបថ្នាំ​ពន្យារកំណើត​យូរៗ​នឹងកើត​ផល​អាក្រក់​ទេអ្នក​អាច​លេប​បាន​រហូត​កាលណា​មិនទាន់​ចង់បាន​កូន ។ ប៉ុន្តែ​ការ​លេបថ្នាំ​ពន្យារកំណើត​រយៈពេល​យូរ​នៅពេល​ឈប់​លេប ជួនកាលអាច​ត្រូវ​ប្រើពេល​យូរ​ទម្រាំ​តែ​សម្បុក​ពង​នឹង​អាចត្រឡប់មក​ផលិត​ពង​ដូចដើម​វិញ ពីព្រោះ​ថ្នាំ​ពន្យារកំណើត​បញ្ចេញ​ឥទ្ធិពល​ទៅ​រារាំង​ដំណើរធ្លា​ក់ពង ។ កាលណា​វា​ត្រូវបាន​រារាំង​រយៈពេល​យូរៗ​ក៏​ត្រូវការ​ពេលវេលា​ទៅតាម​ហ្នឹង​ដែរ ។ អ្នក​ត្រូវ​សង្កេត​មើលថា​ក្រោយ​ការឈប់​លេបថ្នាំ​ពន្យារកំណើត ៦ ខែ​ឡើងទៅ​រដូវ​នៅ​មិនទាន់មកទៀត​គឺ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ព្យាបាល ៕