មនុស្យ​៧​នាក់​​ថប់​ដង្ហើម​ស្លាប់​ក្នុង​ទឹក​ ខណៈ​​ឆ្លង​ដ​​ នៅ​កំពង់ដ​អុងប៉ាង(Update)

មនុស្យ​៧​នាក់​​ថប់​ដង្ហើម​ស្លាប់​ក្នុង​ទឹក​ ខណៈ​​ឆ្លង​ដ​​ នៅ​កំពង់ដ​អុងប៉ាង(Update)



កណ្ដាល ​៖ ​យ៉ាង​ហោច​ណាស់​មនុស្ស​ប្រុស​ ស្រី​ចំនួន​៧​នាក់ ​ក្នុងចំណោម​១១​នាក់​បាន​បាត់​បង់​ជីវិត​ដោយ​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍ ​​បើក​រថយន្ត​ឆ្លង​ដ​​បណ្ដាល​ឲ្យ​ធ្លាក់​ទឹក​នៅ​ម៉ោង​៧​និង​១៥​នាទី​ព្រលប់​ថ្ងៃ​ទី​០៣ ខែ​មេសា ឆ្នាំ​២០១៦​​​ ត្រង់​ចំណុច​កំពង់ដ​អុងប៉ាង​​​​ត្រើយ​ខាង​កើត​ទន្លេ​បាសាក់​ ស្ថិត​ក្នុង​ភូមិ​បារ៉ែន​​​ ឃុំ​ស្វាយ​ប្រទាល ​ស្រុក​ស្អាង ​ខេត្ត​កណ្ដាល។

លោក​វរសេនីយ៍​សេង សុជាតិ​ អធិការ​នគរបាល​ ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ​មនុស្ស​១១​នាក់​(​ក្មេង​៦​នាក់​) រួម​នឹង​អ្នកបើកបរ ​បាន​​ធ្វើ​ដំណើរ​តាម​រថយន្ត​លុច​ស៊ី​ស​ RX300 ពណ៌ ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2F-9169​ ចេញពី​សង្កត់​ថ្នូរ​នៅ​ផ្សារ​ព្រែក​តា​ជន ​ភូមិ​ខ្ពប​លើ ឃុំ​ខ្ពប​ ដោយ​អ្នក​បើកបរ​បាន​ផឹក​គ្រឿង ស្រវឹង​អស់​ពីរ​កំប៉ុង។ ពេល​បើក​ចុះ​ទូកដ​អុងប៉ាង ភូមិ​បា​រ៉ែ​ន​លើ ឃុំ​ស្វាយ​ប្រទាល អ្នក​ដែល​នៅ​រស់​៣​នាក់​បាន​ចុះ​ពី​រថយន្ត។ បន្ទាប់មក​អ្នកបើកបរ​រថយន្ត​បាន​បើក​រថយន្ត​ចុះ​ទូក ដោយ​ជាន់​ហ្គែ​រ​ខ្លាំង​លើស​ល្បឿន ​ធ្វើ​ឲ្យ​រថយន្ត​​​ឡើងលើ​កំណល់​ធ្លាក់ទឹក​តែម្ដង ហើយ​អ្នក​បើកបរ​​ក៏​ចេញ​តាម​ទ្វារ​ ដោយសារ​កញ្ចក់​បើក​ស្រាប់។ ក្រៅពីនោះ​ថប់​ដង្ហើម​ឈ្លក់​ទឹក​ស្លាប់​ទាំង​អស់​៧​នាក់ (​ប្រុស​៥​នាក់ ស្រី​២​នាក់​) ក្នុង​នោះ​ក្មេង​៥​នាក់។

លោក​បន្ត​ថា អ្នកបើកបរ​រថយន្ត​មាន​ឈ្មោះ​សាក់ សារ៉ាក់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ ជាង​ឌីណាម៉ូ ម៉ូតូ មាន​ទីលំនៅ​ភូមិ​ព្រែកហូរ​ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។ ចំណែក​អ្នក​រួមដំណើរ​១០​នាក់​ទៀត​មាន
១-​ឈ្មោះ​វឿ​ង ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ​(​ស្លាប់​) ។
២-​ឈ្មោះ​សឿន សុ​វណ្ណា​រី​ទ្ធ ភេទ​ប្រុស អាយុ​៧​ឆ្នាំ​(​ស្លាប់​)​។
៣-​ឈ្មោះ​គឿន សុ​វណ្ណា​រាជ ភេទ​ប្រុស អាយុ​៤​ឆ្នាំ​(​ស្លាប់​)​។
៤-​ឈ្មោះ​រ៉ា​ក់ ឆៃ​ណា​រ៉ា ភេទ​ប្រុស អាយុ​១២​ឆ្នាំ​(​ស្លាប់​)​។
៥-​ឈ្មោះ​វឿន គីម​ឡាង ភេទ​ស្រី អាយុ​១៣​ឆ្នាំ​(​ស្លាប់​)​។
៦-​ឈ្មោះ​ចាន់ថន រចនា ភ​ទ​ស្រី អាយុ​៨​ឆ្នាំ​(​ស្លាប់​)​។
៧-​ឈ្មោះ​ខន ឡេ​ន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ​(​ស្លាប់​)​។
៨-​ឈ្មោះ​ផ្លុំ ចាន់ថន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ (​នៅ​រស់​)​។
៩-​ឈ្មោះ​ខន ប្រាំង ភេទ​ស្រី អាយុ​២៨​ឆ្នាំ (​នៅ​រស់​)​។
១០-​ឈ្មោះ​វឿន គីម​ហុង ភេទ​ស្រី អាយុ​៣​ឆ្នាំ (​នៅ​រស់​)​។

អ្នក​ទាំង​១០​នាក់ រស់នៅ​ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្ដាល ជាមួយគ្នា​។ ចំពោះ​ករណី​នេះ អ្នកបើកបរ​រថយន្ត ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់៕

​ ​
មនុស្យ​៧​នាក់​​ថប់​ដង្ហើម​ស្លាប់​ក្នុង​ទឹក​ ខណៈ​​ឆ្លង​ដ​​ នៅ​កំពង់ដ​អុងប៉ាង(Update)/ មនុស្យ​៧​នាក់​​ថប់​ដង្ហើម​ស្លាប់​ក្នុង​ទឹក​ ខណៈ​​ឆ្លង​ដ​​ នៅ​កំពង់ដ​អុងប៉ាង(Update)/ មនុស្យ​៧​នាក់​​ថប់​ដង្ហើម​ស្លាប់​ក្នុង​ទឹក​ ខណៈ​​ឆ្លង​ដ​​ នៅ​កំពង់ដ​អុងប៉ាង(Update)/ មនុស្យ​៧​នាក់​​ថប់​ដង្ហើម​ស្លាប់​ក្នុង​ទឹក​ ខណៈ​​ឆ្លង​ដ​​ នៅ​កំពង់ដ​អុងប៉ាង(Update)/ មនុស្យ​៧​នាក់​​ថប់​ដង្ហើម​ស្លាប់​ក្នុង​ទឹក​ ខណៈ​​ឆ្លង​ដ​​ នៅ​កំពង់ដ​អុងប៉ាង(Update)/ មនុស្យ​៧​នាក់​​ថប់​ដង្ហើម​ស្លាប់​ក្នុង​ទឹក​ ខណៈ​​ឆ្លង​ដ​​ នៅ​កំពង់ដ​អុងប៉ាង(Update)
មនុស្យ​៧​នាក់​​ថប់​ដង្ហើម​ស្លាប់​ក្នុង​ទឹក​ ខណៈ​​ឆ្លង​ដ​​ នៅ​កំពង់ដ​អុងប៉ាង(Update)
មនុស្យ​៧​នាក់​​ថប់​ដង្ហើម​ស្លាប់​ក្នុង​ទឹក​ ខណៈ​​ឆ្លង​ដ​​ នៅ​កំពង់ដ​អុងប៉ាង(Update)
មនុស្យ​៧​នាក់​​ថប់​ដង្ហើម​ស្លាប់​ក្នុង​ទឹក​ ខណៈ​​ឆ្លង​ដ​​ នៅ​កំពង់ដ​អុងប៉ាង(Update)/ មនុស្យ​៧​នាក់​​ថប់​ដង្ហើម​ស្លាប់​ក្នុង​ទឹក​ ខណៈ​​ឆ្លង​ដ​​ នៅ​កំពង់ដ​អុងប៉ាង(Update)