រថយន្តបីគ្រឿង និងម៉ូតូមួយគ្រឿងបុកគ្នាដូចរន្ទះ នៅកំណាត់ផ្លូវជាតិលេខ៦ រងរបួសជាច្រើននាក់

បន្ទាយមានជ័យ ៖ កាលពីល្ងាចម៉ោងជិត៦ល្ងាចថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចំណុចស្ពានភ្នំលៀប ស្ថិតក្នុងភូមិ-ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាង រថយន្តនិងរថយន្តបីគ្រឿងជាមួយនឹងម៉ូតូមួយគ្រឿងបណ្តាលឲ្យមនុស្សជាច្រើន នាក់រងរបួសធ្ងន់​ និងស្រាល និងស្ទះចរាចរណ៍ជិត៤ម៉ោង។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថាបន្ទាប់ពីភ្លៀងបានរាំងមួយសន្ទុះគេ ឃើញ រថយន្តទូរីស ពណ៌ស១៥កៅអីមួយគ្រឿង ដឹកអ្នកដំណើរពេញ បើកបរ យ៉ាងលឿនក្នុងទិសដៅពីកើតទៅលិចបើកវ៉ារថយន្តយីឌុបមួយគ្រឿងទៅបុកជា មួយម៉ូតូមួយគ្រឿង ដែលជិះច្រាសទិសឌុបគ្នាពីរនាក់ចៅយាយបណ្ដាលឲ្យដួល បោករងរបួស យ៉ាងធ្ងន់ធ្ងរ ហើយបន្តទៅបុកជាមួយរថយន្តកាមរីពីរគ្រឿងទៀត ដែលដឹកអ្នកដំណើរបើកបរក្នុងទិសដៅច្រាសទិសដែរនោះ រុញទៅខ្ទប់លើស្ពាន កៀបជាប់តែម្ដង។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះ បន្ទាន់ ចំណែករថយន្តបង្ករនិងម៉ូតូ សមត្ថកិច្ចបានយកមករក្សាទុកនៅ អធិការ ដ្ឋាន ដើម្បីដោះស្រាយតាមច្បាប់៕

រថយន្តបីគ្រឿង និងម៉ូតូមួយគ្រឿងបុកគ្នាដូចរន្ទះ នៅកំណាត់ផ្លូវជាតិលេខ៦ រងរបួសជាច្រើននាក់ រថយន្តបីគ្រឿង និងម៉ូតូមួយគ្រឿងបុកគ្នាដូចរន្ទះ នៅកំណាត់ផ្លូវជាតិលេខ៦ រងរបួសជាច្រើននាក់ រថយន្តបីគ្រឿង និងម៉ូតូមួយគ្រឿងបុកគ្នាដូចរន្ទះ នៅកំណាត់ផ្លូវជាតិលេខ៦ រងរបួសជាច្រើននាក់ រថយន្តបីគ្រឿង និងម៉ូតូមួយគ្រឿងបុកគ្នាដូចរន្ទះ នៅកំណាត់ផ្លូវជាតិលេខ៦ រងរបួសជាច្រើននាក់