ជនជាតិចិន បើករថយន្តលឿនស្លេវ បុក លោក វ៉ិច ទ័រ ស្លាប់ ?

រាជធានី​ភ្នំពេញ ៖ នៅវេលាម៉ោងជិត៤រសៀលថ្ងៃទី០៣ មេសា ២០១៦ នៅតាម បណ្តោយផ្លូវជាតិលេខ៤ កែងផ្លូវទំនប់កប់ស្រូវ ស្ថិតក្នុងភូមិព្រៃស្វាយ សង្កាត់ ចោមចៅខណ្ឌពោធិសែនជ័យ រថយន្តកូរ៉េមួយគ្រឿង បើកបរដោយជនជាតិចិន បើកក្នុងល្បឿនលឿនបានបុកលោក វ៉ិច ទ័រ ស្លាប់ភា្លមៗនៅកន្លែងកើតហេតុ។

មន្ត្រិប៉ូលីសចររាចរបានអោយដឹងថា មុនពេលកើតហេតុ រថយន្តកូរ៉េមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AH-9454 បើកបរដោយបុរសជនជាតិចិន បើកបរក្នុង ល្បឿនលឿន ទៅបុកម៉ូតូម៉ាកហុងដាឌ្រីមC125 បណ្តាលអោយយុវជនរងគ្រោះ ឈ្មោះ វ៉ិច ទ័រ អាយុជាង២០ឆ្នាំ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចប្រគល់សាកសព អោយគ្រួសារសព យកទៅ ធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តបង្ករនិងម៉ូតូ សមត្ថកិច្ចបានយកមករក្សា ទុក នៅអធិការដ្ឋាន ដើម្បីដោះស្រាយតាមច្បាប់៕

ជនជាតិចិន បើករថយន្តលឿនស្លេវ បុក លោក វ៉ិច ទ័រ ស្លាប់ ? ជនជាតិចិន បើករថយន្តលឿនស្លេវ បុក លោក វ៉ិច ទ័រ ស្លាប់ ? ជនជាតិចិន បើករថយន្តលឿនស្លេវ បុក លោក វ៉ិច ទ័រ ស្លាប់ ?