រថយន្តធ្លាក់ចូលទឹកទន្លេ នៅកំពង់ដរ អុងប៉ាង ឆក់ជីវិតមនុស្សជិត១០នាក់

ខេត្តកណ្តាល ៖ នៅវេលាម៉ោងប្រមាណ៧កន្លះយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅចំណុចកំពង់ចម្លងអុងប៉ាង ត្រើយខាងកើតទន្លេបាសាក់ ស្ថិតក្នុងភូមិ បារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល រថយន្តធ្លាក់ចូលទឹកទន្លេ បណ្តាលឲ្យស្លាប់៧នាក់ (ក្មេងៗចំនួន៥នាក់)និងរងរបួសធ្ងន់២នាក់។

មន្ត្រីសមត្ថកិច្ចនគរបាលស្រុកស្អាងបានអោយដឹងថាមុនកើតហេតុរថយន្តលុច្ស ស៊ីស RX-300 មួយគ្រឿងពាក់ស្លាកលេខ 2F-9169 ពណ៌ស ជាអ្នករស់នៅក្រុង តាខ្មៅខេត្តកណ្តាលបានធ្វើដំណើរមកពីឆេងម៉េងនៅឃុំខ្ពបស្រុកស្អាងខណៈធ្វើ ដំណើរមកដល់កំពង់ដរព្រែកអ៊ុងប៉ាង មនុស្សចាស់ពីរនាក់បានចុះពីលើរថយន្ត ដើរទៅកំពង់ចម្លង ពេលដែលរថយន្ត ចុះដល់លើសាឡាង អ្នកបើករថយន្តនេះ បានច្រឡំជាន់ហ្គែ ស្មានថាហ្វ្រាំងយ៉ាងខ្លាំង រហូតប៉ើងកំណល់ រួចធ្លាក់រថយន្ត ចូលទឹកតែម្តង បណ្តាលឲ្យមនុស្ស៧នាក់ ក្នុងនោះមានក្មេងចំនួន៥នាក់ (ប្រុស ៣នាក់ស្រី២នាក់)ឈ្លក់ទឹកស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ។

ក្រោយកើតហេតុសមត្ថកិច្ច ប្រគល់សាកសពទៅគ្រួសារសព យកទៅធ្វើបុណ្យ តាមប្រពៃណី ដោយឡេកអ្នកបើកបរ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន បន្ទាប់ ពីបើកបរដោយការធ្វេសប្រហែសបណ្តាលអោយមនុស្សស្លាប់បញ្ជូនទៅអធិការ ដ្ឋាន ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕

រថយន្តធ្លាក់ចូលទឹកទន្លេ នៅកំពង់ដរ អុងប៉ាង ឆក់ជីវិតមនុស្សជិត១០នាក់រថយន្តធ្លាក់ចូលទឹកទន្លេ នៅកំពង់ដរ អុងប៉ាង ឆក់ជីវិតមនុស្សជិត១០នាក់រថយន្តធ្លាក់ចូលទឹកទន្លេ នៅកំពង់ដរ អុងប៉ាង ឆក់ជីវិតមនុស្សជិត១០នាក់

រថយន្តធ្លាក់ចូលទឹកទន្លេ នៅកំពង់ដរ អុងប៉ាង ឆក់ជីវិតមនុស្សជិត១០នាក់  រថយន្តធ្លាក់ចូលទឹកទន្លេ នៅកំពង់ដរ អុងប៉ាង ឆក់ជីវិតមនុស្សជិត១០នាក់