របៀប​ឆុងតែ​រមៀត​ដើម្បី​ធ្វើជា​ឱសថ​បំបាត់​ការឈឺចាប់​ជំនួស​ឱ្យ​ការ​លេបថ្នាំ​!

    ​តើ​លោកអ្នក​ជ្រើសរើស​ប្រភេទ​ថ្នាំ​បំបាត់​ការឈឺចាប់​ហៅថា Ibuprofen (​មាន​ថ្នាំ Motrin, Nurofen, Advil និង Nuprin) សម្រាប់​បំបាត់​ការឈឺ​ក្បាល ឈឺ​សាច់ដុំ ឈឺ​ខ្នង និង​ឈឺ​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រាងកាយ​មែន​ទេ​? ខណៈដែល​ប្រភេទ​ថ្នាំ Ibuprofen  មាន​ប្រសិទ្ធភាព​អស្ចារ្យ​ក្នុងការ​បំបាត់​ការ​ហើម និង​ការឈឺចាប់ ប៉ុន្តែ​វា​មាន​ផលប៉ះពាល់​ដល់​សុខភាព​ច្រើនណាស់​។ ប៉ះពាល់​របស់​ថ្នាំ​នេះ​មានដូចជា​ជំងឺលើសឈាម ជំងឺ​ងាប់​ប្រដាប់ភេទ ជំងឺ​រាគរូស​/​ក្អួតចង្អោ ឈាម​ក្នុង​ក្រពះ​ពោះវៀន កើន​ហានិភ័យ​ជំងឺ​គាំងបេះដូង កើន​ហានិភ័យ​ក្នុង​ការកើត​ជំងឺមហារីក​ក្រលៀន និង​ជំងឺ​ផ្សេងៗ​ទៀត​ជាច្រើន​...​សំណាងល្អ ធម្មជាតិ​បានផ្តល់​ជម្រើស​បែប​ធម្មជាតិ​ដែល​ល្អ​ដល់​សុខភាព​និង​មិន​បង្ក​ផលប៉ះពាល់ នោះ​គឺ រមៀត​។

​    ​លោកអ្នក​អាច​ផឹក​ទឹកតែ​រមៀត​ដើម្បី​ជួយ​បំបាត់​ការឈឺ​ក្បាល​ធ្ងន់ធ្ងរ និង​ឈឺចាប់​សាច់ដុំ​និង​សន្លាក់​។ ខាងក្រោម​នេះ​គឺជា​រូបមន្ត​ធ្វើ​តែ​រមៀត ដែល​លោកអ្នក​អាច​យកទៅ​ប្រើប្រាស់​បាន​។ លោកអ្នក​ប្រហែលជា​ធ្លាប់​ឃើញ​រូបមន្ត​ធ្វើ​តែ​រមៀត​ផ្សេងទៀត​ដែល​ប្រើ​រមៀត​ច្រើន និង​ថែម​ខ្ញី​មួយចំនួន​ទៀតផង​។ ប៉ុន្តែ​រូបមន្ត​ខាងក្រោម​មិនត្រូវ​ការ​ខ្ញី​នោះទេ ហើយក៏​មិនត្រូវ​ការ​រមៀត​ច្រើន​នោះដែរ​។

​    ​* គ្រឿងផ្សំ​៖
​    ​- ទឹក ៤ កែវ (​ប្រហាក់ប្រហែល ១ លីត្រ​)
​    ​- មើម​រមៀត​ស្រស់​ដែល​កោស​សាច់​ហើយ​ចំនួន ២ ស្លាបព្រា​បាយ ឬ ម្សៅ​រមៀត ១ ស្លាបព្រា​បាយ​ពេញ​បឹ​ប
​    ​- ក្រូចឆ្មា​ស្រស់ ១ គ្រាប់ ឬ ទឹកឃ្មុំ ១ ស្លាបព្រា​បាយ ដើម្បី​បន្ថែម​រសជាតិ​
​    ​
​    ​* របៀប​ធ្វើ​៖
​    ​ដាក់​ទឹក​ចូល​កូន​ឆ្នាំង​មួយ​ដាក់​លើ​ភ្លើង ហើយ​នៅពេល​ទឹក​ចាប់ផ្តើម​ពុះ សូម​ដាក់​រមៀត​ចូល​។ ត្រូវ​ដាំ​ឱ្យ​ពុះ​រយៈពេល ១៥ ទៅ ២០ នាទី ប្រសិនបើ​លោកអ្នក​ប្រើ​មើម​រមៀត​កោស​សាច់​ស្រស់ៗ​។ ដាំ​ឱ្យ​ពុះ ១០ នាទី ប្រសិនបើ​លោកអ្នក​ប្រើ​ម្សៅ​រមៀត​។ នៅពេល​ដាំទឹក​ពុះ​រួច សូម​ស្រឹ​ត​យក​ទឹក​របស់​វា​សុទ្ធ​ដោយ​ប្រើ​ប្រដាប់​ត្រង ហើយ​ថែម​ទឹកឃ្មុំ ឬ​ក្រូចឆ្មា​តាម​ចំណង់​ចំណូលចិត្ត​។

​    ​នៅពេល​លោកអ្នក​មានការ​ឈឺចាប់​និង​ហើម​ក្នុង​ខ្លួន​សូម​ឆុងតែ​នេះ​ផឹក​ជំនួស​ឱ្យ​ការ​លេបថ្នាំ​៕