ក្បួន​ព្យាបាល​ជំងឺ​ដោយ​ការផឹក​ទឹក​តាម​រូបមន្ត​ជនជាតិ​ជប៉ុន​!

    ​ភស្តុតាង​កាន់តែ​ច្រើនឡើងៗ​បាន​បង្ហាញថា ការ​ខ្សោះ​ជាតិ​ទឹក​អាច​បណ្តាលឱ្យ​កើត​ជំងឺ​ជាច្រើន និង​អាចធ្វើឱ្យ​ជំងឺ​មាន​ស្រាប់​កាន់តែ​ធ្ងន់ធ្ងរ​។ ផឹកទឹក​រៀងរាល់​ព្រឹក​បន្ទាប់ពី​ងើប​ពី​គេង​គឺជា​ទម្លាប់​ដ៏​សំខាន់បំផុត​ក្នុងប្រទេស​ជប៉ុន ហើយ​លទ្ធផល​កើតចេញពី​ទម្លាប់​នេះ​គឺ​ពិតជា​អស្ចារ្យ​សម្រាប់​សុខភាព​។

​    ​ទឹក​គឺជា​របស់​ចាំបាច់​ជាស​កល​ដើម្បី​រក្សា​សុខភាព និង​បញ្ចៀស​រាល់​បញ្ហា​រំលាយ​អាហារ ដែល​ហេតុនេះហើយ​ទើប​សមាគម​វេជ្ជសាស្ត្រ​ជប៉ុន (JMA) បានអនុម័ត​ការព្យាបាល​ជំងឺ​ដោយ​ការ​ផឹកទឹក​សម្រាប់​ជា​វិធី​ព្យាបាល​ជំងឺ​រ៉ាំរ៉ៃ​មួយចំនួន​ដោយ​ជោគជ័យ​។

​    ​យោងតាម JMA ការព្យាបាល​ជំងឺ​ដោយ​ផឹកទឹក​គឺមាន​ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល​ការឈឺ​ក្បាល ជំងឺ​បេះដូង ជំងឺ​សន្លាក់ ជំងឺឆ្កួតជ្រូក ជំងឺហឺត ជំងឺរបេង ជំងឺរលាកស្រោមខួរ ជំងឺ​ក្រលៀន ជំងឺ​ឬ​ស​ដូង​បាត ជំងឺ​ភ្នែក និង​សូម្បី​ការឈឺចាប់​ពេល​មក​រដូវ​។

​    ​សូមកុំ​បារម្ភ​ក្នុងការ​សាកល្បង​វិធី​ព្យាបាល​ជំងឺ​ដោយ​ការ​ផឹកទឹក ព្រោះ​វា​មិន​បង្ក​ការឈឺចាប់​អ្វី​ទាំងអស់ មិន​អ៊ីចឹង​?
​    ​
​    ​- ដំបូង​ពេល​ងើប​ពី​គេង ត្រូវ​ផឹកទឹក​ក្តៅ​ឧណ្ហៗ​ដែល​ទើប​ដាំ​ហើយ​ចំនួន ៤ កែវ (​ប្រហែល ១ លីត្រ​)​។
​    ​- កុំ​ពិសា​ឬ​ផឹក​អ្វី​ទាំងអស់​នៅ ៤៥ នាទី​បន្ទាប់​។
​    ​- ទទួលទាន​អាហារ​ពេលព្រឹក​បន្ទាប់ពី​រយៈពេល ៤៥ នាទី​កន្លងផុតទៅ​។​
​    ​- កុំ​ទទួលទាន​ឬ​ផឹក​អ្វី​ទាំងអស់​បន្ទាប់ពី​បាយ​ព្រឹក​ហើយ ២ ម៉ោង​។​

​    ​ប្រសិនបើ​លោកអ្នក​មិនអាច​ផឹកទឹក​បាន​ដល់​ទៅ ៤ កែវ​ទេ លោកអ្នក​អាច​ជ្រើសរើស​ផឹក​តែមួយ​កែវ​ក៏បាន តែ​ត្រូវ​ប្រាកដថា ពេល​ងើប​ពី​ព្រលឹម​ភ្លាម​ត្រូវ​ផឹកទឹក​ក្តៅ​ឧណ្ហៗ​ភ្លាម​៕