Update៖ ស្លាប់៧នាក់ និងរបួស២នាក់ ក្នុងហេតុការធ្លាក់រថយន្តចូលទឹក នៅកំពង់ដរ អុងប៉ាង

កណ្តាល៖ អធិការនគរបាលស្រុកស្អាង លោក សេង សុជាតិ បានបញ្ជាក់នៅម៉ោង ប្រមាណ ៨៖៤៥នាទី យប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦នេះ ថា មនុស្សចំនួន៧នាក់ បានស្លាប់ភ្លាមៗ ឯ២នាក់ ផ្សេងទៀត រងរបួសឈ្លក់ទឹក ហើយត្រូវបាន បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ជួបហេតុការណ៍ គ្រោះថ្នាក់ រថយន្តធ្លាក់ចូលទឹកទន្លេ នៅភូមិព្រែកខ្សេវ ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

លោក សេង សុជាតិ បានបញ្ជាក់ទៀតថា រថយន្តបាន RX300 បានបើកធ្លាក់ចូលទឹកទន្លេ ខណៈកំពង់ឆ្លងដរ នៅកំពង់ដរ អុងប៉ាង ក្នុងភូមិព្រែកខ្សេវ ឃុំរការខ្ពស់ ហើយអ្នកជិះ ក្នុងរថយន្តនោះ មានក្មេងមានចាស់ ក្នុងហេតុការណ៍ បានបណ្តាល ឲ្យមនុស្ស៧នាក់ ឈ្លក់ទឹកស្លាប់ ឯ២នាក់ទៀត កំពុងជួយសង្គ្រោះបន្ទាន់។ បើតាមការបញ្ជាក់ពីមន្រ្តីសាលាខេត្តកណ្តាល បានឲ្យដឹងថា ជនរងគ្រោះ៧នាក់ដែលស្លាប់នោះ ក្នុងនោះមានក្មេងចំនួន៥នាក់ (ប្រុស៣នាក់ ស្រី២នាក់) ដោយឡែកពីរនាក់ទៀត ជាមនុស្សចាស់ មានប្រុស មានស្រី ឯអ្នកនៅរស់រានមានជីវិតមានចំនួន២នាក់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត