គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខណ្ឌឫស្សីកែវ សោយ​សារ​តែ​រថយន្ត​ចុក​ស៊ី​ប្លេ​

6 Videos


​រាជធានី​ភ្នំពេញ : បុរសចំណាស់​ម្នាក់​ត្រូវ​រថយន្ត​ក្រុមហ៊ុន​«​ភី​អេស​ត្រេ​ន​ស្ព័​រ​ថេរ​ស៊ិន​»​ ដឹក​អ្នកដំណើរកិន​ដៃ​ឆ្វេង​អូស​ប្រមាណ ៥ ម៉ែត្រ​បែក​សាច់​ខ្ទេច ខណៈដែល​គាត់កំពុងជិះ​ម៉ូតូ​ហើយភ្ញាកស៊ី​ប្លេ​រថយន្ត​ ក៏​គេច​ហើយក្រឡា​ច់នឹង​ដុំថ្មដួល​នៅលើ​ផ្លូវ ។​

​ គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ ១០ ព្រឹក ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៦ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៥ ក្នុងភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ ៦ ខណ្ឌឫស្សីកែវ ។​

គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខណ្ឌឫស្សីកែវ សោយ​សារ​តែ​រថយន្ត​ចុក​ស៊ី​ប្លេ​

​បុរសរងគ្រោះ​ឈ្មោះ ឡាយ សុផាន់​ណា ភេទ​ប្រុស អាយុប្រមាណ ៦០ ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ ង​-2597-​ភព​1 បាន​រងរបួស​ដៃ​ខាងឆ្វេង​បែកសា​ច់​ឃើញ​ឆ្អឹង ត្រូវ​រថយន្ត​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត ។ ចំណែក​រថយន្ត​ដែល​កិន​ដៃ​មនុស្ស​នោះ ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-9112 ជា​រថយន្ត​របស់​ក្រុមហ៊ុន ភី​អេស​ត្រេ​ន​ស្ព័​រ​ថេរ​ស៊ិន ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​ទៅ​ខេត្ត​បាត់​ខេត្តពោធិ៍សាត់ បាត់ដំបង និង ខេត្តបន្ទាយមានជ័យ ។​

គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខណ្ឌឫស្សីកែវ សោយ​សារ​តែ​រថយន្ត​ចុក​ស៊ី​ប្លេ​

​តាម​សាក្សី​បានឱ្យដឹងថា មុនពេល​កើតហេតុ រថយន្ត និង ម៉ូតូ​បានធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ដោយ​ម៉ូតូ​បើក​ដោយ​បុរស​ចំណាស់​ម្នា​ក់នៅ​ពីមុខ​រថយន្ត ។ នៅពេល​មកដល់​ចំណុចកើតហេតុ ដែល​ស្ថានភាព​ផ្លូវ​មាន​លក្ខណៈ​ចង្អៀត រថយន្ត​ក៏បាន​ស៊ី​ប្លេ​សុំ​ផ្លូវ ហើយ​អ្នកបើក​ម៉ូតូ​ក៏​ភ្ញាក់​ទាញ​ចង្កូត​អែម​មក​ខាង តែ​ចៃដន្យ​ក៏​កិន​ថ្ម​ក្រឡាច់​ដួល ត្រូវ​រថយន្ត​មកដល់​កិន​ចំ​ដៃ​អូស​ទៅតាម​រថយន្ត​ប្រមាណ ៥ ម៉ែត្រ បណ្តា​យ​ឱ្យដៃ​ម្ខាង​បែក​សាច់​ខ្ទេច​ឃើញ​ឆ្អឹង​គួរឱ្យ​អាណោចអាធ័ម ។

​ បន្ទាប់ពី​កើតហេតុ​ភ្លាម អ្នកបើកបរ​រថយន្ត​ក៏​បានរត់​គេចខ្លួនចាលរថយន្តបាត់ រីឯ​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ហៅ​រថយន្ត​បញ្ជូន​ដឹក​ទៅកាន់​ មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ ។ ចំណែក​រថយន្ត​ត្រូវបាន​នគរបាល​ចុះទៅ​វាស់វែង​បញ្ជូន​ទៅកាន់​ការិយាល័យ​ ចរាចរណ៍​ផ្លូវគោក​ដើម្បី​ដោះស្រាយ ។

គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខណ្ឌឫស្សីកែវ សោយ​សារ​តែ​រថយន្ត​ចុក​ស៊ី​ប្លេ​

តាមច្បាប់​ចរាចរជើងគោក ការប្រើ​ស៊ី​ប្លេ​ខ្យល់​ដែលមាន​សំឡេង​ខ្លាំង ត្រូវ​ហាម​ដាច់ខាត​សម្រាប់​ទីក្រុង និង ទីប្រជុំជន ព្រោះ​វា​បង្ក​ការរំខាន​ដល់​អ្នកដទៃ ។ ប៉ុន្តែ​នៅ​ស្រុក​ខ្មែរ​បច្ចុបន្ន ស៊ី​ប្លេ​ខ្យល់​រថយន្ត​ត្រូវបាន​អ្នកបើកបរ​ប្រើប្រាស់​បាន​ដោយ​សេរី មិន​ថា​ទីកន្លែង​ណា​ឡើយ គឺ​ច្បាប់​មានតែ​ក្នុង​ក្រដាស និង ក្នុង​មេរៀន​សម្រាប់​អ្នករៀន​បើកបរ​ប៉ុណ្ណោះ ៕​

                                                                 ( ប្រភព : TV5 )