តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​(ICC)​​កំពុង​តែ​ពិនិត្យ​មើល​សំណុំរឿង​​របស់​កម្ពុជា

សំណុំរឿង​ដែល​ប្តឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​(ICC)​ពាក់ព័ន្ធ​នឹង​ការ​រឹបអូស​ដីធ្លី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មេធាវី​នៃ​អង្គការ​Global​Diligence​បាន​ដាក់​ប្តឹង​ត្រូវ​បាន​តុលាការ​ទទួល​យក​ហើយ ​ហើយ​កំពុង​តែ​ពិនិត្យ​មើល​ថា​ នឹង​ត្រូវ​ធ្វើ​ការ​អង្កេត​ជា​បឋម​ឬ​យ៉ាង​ណា។ នៅ​ក្នុង​អំឡុង​ពេល​នេះ​លោក​Richard​Rogers​មេធាវី​ដែល​តំណាង​ឱ្យ​ពលរដ្ឋ​រងគ្រោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ធំៗ​មួយ​ចំនួន​ដើម្បី​ស្វែងរក​ការគាំទ្រ​ឱ្យ​តុលាការ​ចាត់​ការ​សំណុំរឿង​នេះ។ លោក​ម៉ែន​គឹមសេង​នៃ​វីអូអេ​បាន​ជួបសម្ភាស​លោក​Richard​Rogers​ក្នុង​ពេល​ដែល​លោក​អញ្ជើញ​មក​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាលពី​ពាក់​កណ្តាល​ខែ​មករា៕

ប្រភពៈ VOA