ថ្នាំង​ម្រាម​កូនដៃ ​ប្រាប់​ឲ្យដឹង​ពីនិស្ស័យ​ចរិក​លក្ខណៈ​របស់​មនុស្ស!

មនុស្សគ្រប់​រូបមាន​ម្រាម​ដៃខុសៗគ្នា។ ​ម្រាមដៃ​របស់​មនុស្ស​ទាំងអស់​មិនដូច​គ្នាទេ។ ​ប្រវែង​ម្រាមដៃ​ និងថ្នាំង​ម្រាមដៃ​របស់​មនុស្ស​មិនដូច​គ្នាទេ។ ​ហើយ​ទម្រង់​ម្រាមដៃ​ក៏ខុស​គ្នាដែរ។

ប៉ុន្តែ តើម្រាមដៃអាចបកស្រាយអ្វីខ្លះ? ពីចរិកលក្ខណៈរបស់អ្នក។ ​យោង​តាម​ជំនឿ​មួយ​ចំនួន​បាន​ឲ្យដឹងថា ​យើង​អាច​មើលដឹង​ពីនិស្ស័យ ​និងចរិក​លក្ខណៈ​របស់​មនុស្ស​បាន​តាមរយៈ​ការសម្លឹង​ម្រាម​កូនដៃ។

 

ថ្នាំង​ម្រាម​កូនដៃ ​ប្រាប់​ឲ្យដឹង​ពីនិស្ស័យ​ចរិក​លក្ខណៈ​របស់​មនុស្ស!
ថ្នាំងទី ១វែងជាងគេ
នេះមានន័យថា ជាមនុស្សគួរឲ្យទាក់ទាញ និងមានជំនាញខ្លាំង​ខាង​ភាសា។ ​ហើយ​ក៏មាន​ជំនាញ​ខាង​ការស៊ើប​អង្កេត​ផងដែរ។

ថ្នាំងទី ២វែងជាងគេ
មនុស្សនេះមានសមត្ថភាពពីកំណើតចេះជួយ ​និងមើលថែអ្នកដទៃ។ ​ភាព​អំណត់​ជានិស្ស័យ​របស់មនុស្ស​ជំពូកនេះ។ ​អ្នកជំនាញ​ផ្នែក​ថែរក្សា​សុខភាព, ​វេជ្ជបណ្ឌិត​ច្រើន​មាន​ថ្នាំងម្រាមដៃ​បែបនេះ។

ថ្នាំងទី ៣វែងជាងគេ
មនុស្សមានថ្នាំងម្រាមកូនដៃបែបនេះជាមនុស្សស្មោះត្រង់, ​ចូលចិត្ត​និយាយ​ការពិត ​និងមាន​ជំនាញ​ខាង​និយាយ​បានល្អ​ ហើយពូកែ​ខាងជជែក​ពិភាក្សា​ជាមួយ​នឹងដៃគូ​ផងដែរ។

ថ្នាំងខ្លីៗ
នេះមានន័យថា មនុស្សនេះមិនចុះចំណោមនឹងវ៉ូងមនុស្សទេ។ បុគ្គលទាំងនេះ​ជាមនុស្ស​អៀនខ្មាស់​ និងទន់ខ្សោយ។

ថ្នាំងកណ្តាលខ្លីជាងគេ
ប្រសិនបើថ្នាំងកណ្តាលខ្លីជាងគេ បង្ហាញថាមនុស្សនេះជាមនុស្សចចេសរឹងរូស ​និងខ្ជិល​ច្រអូស។ ​គេជា​មនុស្ស​គ្មានបញ្ហា​នឹងការ​ផ្លាស់ប្តូរ​, ហើយ​ពួកគេ​ងាយ​នឹងមាន​ការផ្លាស់ប្តូរ​ខ្លាំងណាស់។

ថ្នាំងទី ៣ខ្លីជាងគេ
ប្រសិនបើថ្នាំងម្រាមដៃទី ៣ខ្លីជាងគេ មនុស្សនេះជាមនុស្សឆាប់ជឿ ​និងងាយ​ទុកចិត្ត​លើមនុស្ស​គ្រប់គ្នា។ ​យោង​តាមអ្នក​បម្រើ​សេវាកម្ម​សង្គម​បានឲ្យ​ដឹងថា ​មនុស្សនេះ​ងាយនឹង​ធ្វេសប្រហែស, ​ពួកគេ​គួរតែ​មានការ​ប្រុងប្រយ័ត្ន​បន្តិច​ទើបជា​ការប្រសើរ៕

ដោយ៖ ដារ៉ា

ប្រភព៖  healthadvisorgroup

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 087 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ថ្នាំង​ម្រាម​កូនដៃ ​ប្រាប់​ឲ្យដឹង​ពីនិស្ស័យ​ចរិក​លក្ខណៈ​របស់​មនុស្ស!