រដ្ឋមន្ត្រី​ក្រសួង​អប់រំ ធ្វើ​បាឋកថា ​ស្តីពី​កំណែទម្រង់​វិស័យ​អប់រំ​នៅ​កម្ពុជា​

រដ្ឋមន្ត្រី​ក្រសួង​អប់រំ ធ្វើ​បាឋកថា ​ស្តីពី​កំណែទម្រង់​វិស័យ​អប់រំ​នៅ​កម្ពុជា​



ភ្នំពេញ ៖ លោក​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន រដ្ឋ​មន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​អញ្ជើញ​ចូលរួម​ធ្វើ​បាឋកថា ស្តីពី​កំណែទម្រង់​វិស័យ​អប់រំ​នៅ​កម្ពុជា​ដល់​មន្ត្រី​ក្រសួង​និង​គ្រូបង្រៀន​នៅ​រាជ បណ្ឌិត្យ​សភាកម្ពុជា​កាលពី​ថ្ងៃទី​២​ ខែមេសា ​ឆ្នាំ​២០១៦។

នៅ​ក្នុង​ឱកាស​នោះ​លោក​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន បាន​មាន​ប្រសាសន៍​​ថា បន្ទាប់ពី​ការ​ដាក់​ឲ្យ​អនុវត្ត​កំណែ​ទ្រង់​វិស័យ​អប់រំ​រយៈពេល​១​ឆ្នាំ​ក្រសួង​បាន​មើល​ឃើញ​នូវ​បញ្ហា​មួយ​ចំនួន​ដែល​តម្រូវ​ឲ្យ​ក្រសួង​ធ្វើការ​ពិនិត្យឡើងវិញ​នូវ​យុទ្ធសាស្ត្រ​ជាពិសេស​ចក្ខុវិស័យ​នៃ​ការកែទម្រង់​វិស័យ​អប់រំ ទី​១​ចាំបាច់​ត្រូវ​ផ្តោត​ទៅលើ​គ្រូបង្រៀន ដោយ​លើកទឹកចិត្ត​គ្រូបង្រៀន​ក៏ដូចជា​ការ​បំប៉ន​សមត្ថភាព​គ្រូបង្រៀន​។​ទី​២​ក្រសួង​បាន​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​គោលនយោបាយ​គ្រូបង្រៀន​ដែល​បាន​អនុវត្ត​នៅក្នុង​ឆ្នាំ​២០១៥ ។​ផែនការ​យុទ្ធសាស្ត្រ​គ្រូបង្រៀន​នេះ​គឺ ការ​លើកទឹកចិត្ត​ឲ្យ​សិស្ស​ដែល​ប្រលង​បាន​និទ្ទេស​ខ្ពស់ៗ​ឲ្យ​ពួកគេ​ចូល​បម្រើ​ការងារ​ជា​គ្រូបង្រៀន​តែម្តង ហើយ​ជា​ភ័ព្វសំណាង​ដែល​នៅ​ក្នុង​ឆ្នាំ​២០១៥​យើង​មាន​សិស្ស​ដែល​ប្រលង​ជាប់​និទ្ទេស​B​និង​C ចំនួន​១២០០​នាក់​បាន​ស្ម័គ្រចិត្ត​ធ្វើជា​គ្រូបង្រៀន ។​
​ ​
លោក​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន បាន​មានប្រសាសន៍​បន្ថែម​ថា ដើម្បី​ឲ្យ​មាន​ភាព​ទាក់ទាញ​នៅក្នុង​យុទ្ធសាស្ត្រ​នេះ គឺ​ការ​បន្ត​តំលើង​ប្រាក់​បៀរ​វត្សរ៍​ដល់​គ្រូបង្រៀន​ក្នុង​ការ​កែលំអ ជីវភាព​រស់នៅ​របស់​គ្រូបង្រៀន​សំដៅ​អភិវឌ្ឍន៍​គ្រូ ។ ជាមួយគ្នានេះ​ក៏​រួមមាន​ការ​ធ្វើកំណែទម្រង់​សាលា​គរុ​កោ​ល​ស្យ ដែល​ជា​សាលា​បណ្ដុះបណ្ដាល​គ្រូបង្រៀន​ត្រូវតែ​កែលំអ អាគារ ការប្រើប្រាស់​ឧបករណ៍​បង្រៀន ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ICT ជាពិសេស​របៀប​នៃ​ការ​បង្រៀន​ថ្មី កម្មវិធីសិក្សា​ថ្មី ដូច្នេះ​ចាំបាច់​ត្រូវ​តែ​មាន​ស្តង់ដារ​សាលា​គរុកោសល្យ។ បន្ថែម​ពីលើ​នេះ​គឺ​ការ​លើកទឹកចិត្ត​គ្រូបង្រៀន​ដែល​មាន​បទពិសោធន៍​យូរ​ឆ្នាំ​ឲ្យ​គាត់​នៅតែ​ធ្វើជា​គ្រូបង្រៀន ដោយ​ផ្តល់​ជា​ជម្រើស​ដល់​គាត់​អាច​ក្លាយ​ជា​គ្រូ​ឯកទេស​ក្នុង​ជំនាញ​វិស័យ​ណាមួយ និង​អាច​ក្លាយ​ជា​អ្នកដឹកនាំ​ឧត្ដម​មន្ត្រី​ក្នុង​វិស័យ​អប់រំ ឬក៏​អាច​ក្លាយ​ជា​នាយក​សាលា​ជាដើម​៕
រដ្ឋមន្ត្រី​ក្រសួង​អប់រំ ធ្វើ​បាឋកថា ​ស្តីពី​កំណែទម្រង់​វិស័យ​អប់រំ​នៅ​កម្ពុជា​

រដ្ឋមន្ត្រី​ក្រសួង​អប់រំ ធ្វើ​បាឋកថា ​ស្តីពី​កំណែទម្រង់​វិស័យ​អប់រំ​នៅ​កម្ពុជា​