ការវាយប្រហារដោយយន្តហោះ Drone របស់អាមេរិកសម្លាប់មន្ត្រីជាន់ខ្ពស់ក្រុម Al-Shabab នៅសូម៉ាលី

ការ​វាយ​ប្រហារ​ដោយ​យន្តហោះ​ដែល​គ្មាន​មនុស្ស​បើកបរ​របស់​សរអា​ក្នុង ប្រទេស​សូម៉ាលី បាន​សម្លាប់​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រុម​សកម្មប្រយុទ្ធ Al-Shabab។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​សរអា​ដែល ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​នេះ​បាន​និយាយ​កាល​ពីថ្ងៃ​សុក្រ។

តាម​ការបញ្ជាក់ របស់​មន្ត្រី​សូម៉ាលី ជន​រងគ្រោះ​នៃ​ការ​វាយ​ប្រហារ​ដោយ​យន្តហោះ Drone របស់​សរអា​នេះ ឈ្មោះ Hassan Ali Dhore បាន​ដឹកនាំ​ក្រុម​ឃាតករ al-Shabab។ មន្ត្រី​ដដែល​បាន​និយាយ​ថា ជននេះ​ត្រូវ​បាន​ជាប់​ឈ្មោះ​កាល​ពី​ឆ្នាំ​ទៅ​ក្នុង​បញ្ជី​អ្នក​ដែល​រដ្ឋាភិបាល​សូម៉ាលី​តាម​រក​ចាប់​ខ្លួន​ខ្លាំង​ជាង​គេក្នុង​ចំណោម​សមាជិក​ក្រុម al-Shabab ទាំង​១២នាក់​ដែល​ពាក់ព័ន្ធ​នឹងការ​វាយ ប្រហារ​ភេរវកម្ម​ផ្តាច់​ជីវិត​មនុស្ស​ក្នុង​ក្រុង Mogadishu។ នៅឯ​ក្រសួង​ការពារ​ជាតិ​សរអា​វិញ លោក Peter Cook អ្នកនាំ​ពាក្យ​បាន​បញ្ជាក់​ពីប្រតិបត្តិការ​នៃការ​វាយប្រហារ​តាមអាកាស​ដែលមាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​នឹង​កងទ័ព សូម៉ាលី។ លោក​និយាយ​ថា Hassan Ali Dhore បាន​រៀបចំ​គម្រោងការ​និង​បាន​ដឹកនាំ ការវាយប្រហារ​កន្លង​ទៅ ដោយបាន​សម្លាប់​ពលរដ្ឋ​អាមេរិកាំង​៣នាក់ ហើយ​ត្រូវ សង្ស័យថា​ជាអ្នកលប​វាយប្រហារ​បន្ថែមទៀត​លើពលរដ្ឋ​អាមេរិកាំង​ក្នុងប្រទេស អាហ្រ្វិក​ខាងកើត៕

ការវាយប្រហារដោយយន្តហោះ Drone របស់អាមេរិកសម្លាប់មន្ត្រីជាន់ខ្ពស់ក្រុម Al-Shabab នៅសូម៉ាលី

ការវាយប្រហារដោយយន្តហោះ Drone របស់អាមេរិកសម្លាប់មន្ត្រីជាន់ខ្ពស់នៃក្រុមសកម្មប្រយុទ្ធ Al-Shabab ក្នុងប្រទេសសូម៉ាលី

ប្រភពៈ VOA