១​ជើង​ឆ្វេង​របស់​ Martial ​ជួយ​ Man Utd សង្ឃឹម​បាន​ Top 4 វិញ

ក្រុម​បិសាច​ក្រហម​ Manchester United ​​មាន​​សង្ឃឹម​ប្រជែង​យក​តំណែង​ Top 4 ដើម្បី​អាច​លេង​នៅ​ UEFA Champions League រដូវ​កាល​ក្រោយ​វិញ​ហើយ ​បន្ទាប់​ពី​​ខ្សែ​ប្រយុទ្ធ Anthony Martial ​ស៊ុត​តែ​១​គ្រាប់​គត់ ជួយ​បិសាច​ក្រហម ឈ្នះ Everton ១-០ នៅ​ Old Trafford យប់​មិញ។

 

១​ជើង​ឆ្វេង​របស់​ Martial ​ជួយ​ Man Utd សង្ឃឹម​បាន​ Top 4 វិញ

 

​Martial ស៊ុត​១​ជើង​ឆ្វេង​​ឲ្យ​បិសាច​ក្រហម នាំ​មុខ​ Everton ​នៅ​នាទី​៥៤ បន្ទាប់​ពី​​ខ្សែ​ការពារ​វ័យ​ក្មេង​ Timothy Fosu-Mensah ​បញ្ជូន​បាល់​កាត់​ឲ្យ។ លទ្ធផល ១-០ នេះ បាន​បន្ត​រហូត​ចប់​ការ​ប្រកួត។

 

មុន​ការ​ប្រកួត​ចាប់​ផ្ដើម​ ដំបូល​កីឡដ្ឋាន​ Old Trafford ភាគ​ខាង​ត្បូង​ ​បាន​ដាក់​ឈ្មោះ Sir Bobby Charlton ​ដែល​ជា​វីរបុរស​ក្លឹប​ និង​ជា​ Top Scorer ក្នុង​ប្រវត្តិសាស្ត្រ​ក្រុម​ Man Utd។ Bobby Charlton ក៏​​ជា​វីរបុរស​អង់គ្លេស​ផង​ដែរ ​ដែល​ធ្លាប់​ជួយ​ឲ្យ​អង់គ្លេស លើក​ពាន​ World Cup ឆ្នាំ​១៩៦៦។

 

​ស្ថិតិ​មួយ​ចំនួន​អ្នក​ត្រូវ​ដឹង៖

 

– ខ្សែ​ការពារ​ Daley Blind បាន​ជាប់​ជា Man of the Match ​បន្ទាប់​ពី​បិទ​​ខ្សែ​ប្រយុទ្ធ​ដែល​ស៊ុត​ឲ្យ​ Everton បាន​២៥​គ្រាប់​ Romelu Lukaku ​ស្ងាត់​ឈឹង​ មិន​ឲ្យ​ស៊ុត​ចេញ​សោះ។

 

– Man Utd ​ជា​ក្រុម​ដំបូង​គេ​នៅ​ Premier League ដែល​ស៊ុត​បាន​១០០០​គ្រាប់ ក្នុង​ទឹក​ដី​ខ្លួន​ឯង។ គ្រាប់​ដំបូង​ស៊ុត​ដោយ​ Denis Irwin ​តាំង​ពី​ឆ្នាំ​១៩៩២ កាល​ស្មើ​ ១-១ ទល់​នឹង​ Ipswich Town។

 

– ១០ ក្នុង​ចំណោម​១៥​ប្រកួត​​ Premier League​ របស់​ Man Utd ក្នុង​ដី​រដូវ​កាល​នេះ​ ​តែង​តែ​ ០-០ នៅ​តង់​ទី​១។

– Everton ចាញ់​លើក​ទី​២០០​ ក្រៅ​ដី​នៅ​ Premier League។

– Man Utd ឈ្នះ​៤​ប្រកួត​ក្នុង​ដី​ជាប់ៗ​គ្នា ជា​លើក​ដំបូង​ តាំង​ពី​ខែ​មេសា ឆ្នាំ​២០១៥ (ពេល​ពួកគេ​ឈ្នះ​៦​ប្រកួត​ជាប់​គ្នា)។

– Man Utd ឡើង​ទៅ​ចំណាត់​ថ្នាក់​លេខ​៥ មាន​​៥៣​ពិន្ទុ ចាញ់​ Manchester City ដែល​ស្ថិត​នៅ​លេខ​៤ តែ​១​ពិន្ទុ​ប៉ុណ្ណោះ៕

 

១​ជើង​ឆ្វេង​របស់​ Martial ​ជួយ​ Man Utd សង្ឃឹម​បាន​ Top 4 វិញ

 

១​ជើង​ឆ្វេង​របស់​ Martial ​ជួយ​ Man Utd សង្ឃឹម​បាន​ Top 4 វិញ

 

១​ជើង​ឆ្វេង​របស់​ Martial ​ជួយ​ Man Utd សង្ឃឹម​បាន​ Top 4 វិញ

 

១​ជើង​ឆ្វេង​របស់​ Martial ​ជួយ​ Man Utd សង្ឃឹម​បាន​ Top 4 វិញ

 

១​ជើង​ឆ្វេង​របស់​ Martial ​ជួយ​ Man Utd សង្ឃឹម​បាន​ Top 4 វិញ

 

១​ជើង​ឆ្វេង​របស់​ Martial ​ជួយ​ Man Utd សង្ឃឹម​បាន​ Top 4 វិញ

 

១​ជើង​ឆ្វេង​របស់​ Martial ​ជួយ​ Man Utd សង្ឃឹម​បាន​ Top 4 វិញ

 

១​ជើង​ឆ្វេង​របស់​ Martial ​ជួយ​ Man Utd សង្ឃឹម​បាន​ Top 4 វិញ

 

១​ជើង​ឆ្វេង​របស់​ Martial ​ជួយ​ Man Utd សង្ឃឹម​បាន​ Top 4 វិញ

 

 

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc